ព្រះវិហារៈ នៅព្រឹកថ្ងៃ ទី៨ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ បានដឹកនាំក្រុមការងារសមាគម អញ្ជើញចុះជួប សំណេះសំណាលជាមួយបងប្អូនគ្រួសារអតីតយុទ្ធជន ដែលមានចំនួន៤០គ្រួសារ ដែលអញ្ជើញមក ពីក្រុងព្រះវិហារ ចំនួន២០គ្រួសារ ស្រុកត្បែងមានជ័យ ចំនួន២០គ្រួសារ នឹងបាននាំយក អំណោយដ៏ ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា នឹងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មកប្រគល់ជូនគ្រួសារអតីតយុទ្ធជនដែលមានជីវភាព ខ្វះខាតដើម្បីដោះស្រាយក្នុងជីវភាពក្នុងបរិបទ កូវិដ១៩ដែលកំពុងរីករាលដាលក្នុង សហគមន៍ ២០កុម្ភៈនាពេលនេះស្ថិតនៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្ដព្រះវិហារ។
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ប្រធានសមាគមបានថ្លែងទៅកាន់បងប្អូនគ្រួសារសមាជិកអតីតយុទ្ធជន ទាំងអស់ថា នេះជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេច តេជោ ជានាយក រដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជន សម្ដេចតែងតែគិតគូជាប្រចាំចំពោះបងប្អូន អតីតយុទ្ធជន តាំងពីសុខភាព តាំងពីអំណោយជាស្បៀងអាហា ផ្ទះសម្បែងសម្រាប់ចែកឲ្យបងប្អូននេះជាទឹកចិត្តមិន អាចកាត់ថ្លៃបាននៅគុណបំណាច់របស់អតីតយុទ្ធជន ដែលបានចូលរួមចំណែកដើម្បីបំរើជាតិ មាតុភូមិនាពេលកន្លងមក បងប្អូនត្រូវលះបង់អ្វីៗគ្រប់យ៉ាងនិងលះបង់សាច់ស្រស់ឈាមស្រស់ ហូតដល់ អ្នកខ្លះពិការដៃ ពិការជើង នឹងពិការភ្នែក បាត់ទាំងរូបកាយទៅទៀតផងដែរ។ ហើយទោះបីជាអំណោយដែលត្រូវចែកជូននាពេលនេះវាមានតិចទួចយ៉ាណាក្ដី ក៍បានជួយសម្រាលនៅ ទុកលំបាករបស់ បងប្អូនគ្រួសារអតីតយុទ្ធជនស្របពេលដែលប្រទេសកំពុងជួបនៅបញ្ហារជំងឺកូវី.១៩។
ក្នុងនោះដែ ឯកឧត្ដម ប្រធាន បានណែនាំដល់បងប្អូនគ្រួសារអតីតយុទ្ធជនទាំងអស់ត្រូវយក ចិត្ដទុកដាក់ឲ្យបានខ្បស់ត្រូវអនុវត្ដនៅវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ នឹងតាមការណែនាំរបស់ ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវជាប្រចាំដើម្បីជៀសផុតពីជម្អឺ ដ៍កាចសាហាវដែលកំពុងមានការព្រួយបារម្មនាពេលនេះផងដែរ។
អំណោយដែលត្រូវចែកជូនក្នុង១គ្រួសារទួលបានរួមមាន៖១ អង្ករ ១បេ ស្មើ៣០គីឡូ ២ ត្រីខ ១យួរ
៣ ទឹកស៊ីអីវ ១យួរ ៤ មីខ្លាឃ្មុំ កន្លះកេះ នឹងថវិការចំនួន២ម៉ីនរៀលផងដែរ៕ដោយ សេង ពិសិដ្ឋ