ឯកឧត្តម ឈួរ ច័ន្ទឌឿន ព្រមទាំងឯកឧត្តម លោកជំទាវប្រតិភូរួមដំណើរ បានអញ្ជើញចុះសាក សួរសុខទុក្ខ ដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ កងកម្លាំង និងប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កនៅ មណ្ឌល សាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងៈនៅរសៀល ថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២១ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម ហុំ ណាត ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកឧត្តម អម សុភា និង លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត ឯកឧត្តម វេជ្ជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីសុខាភិបាលខេត្ត បានចុះសាកសួរសុខទុក្ខ ដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ កងកម្លាំង ព្រមទាំងអ្នកមកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុង ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរក្រុង ក្រុមគ្រូពេទ្យ និងកងកំលាំង ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩ ហើយឯកឧត្តមក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ របស់ក្រសួងសុខាភិបាល និង អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារ និង៣កុំ អោយបានជាប់ជាប្រចាំ។លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង និង លោកគង់ ច័ន្ទធា ប្រធានមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំងបានថ្លែងអំណរគុណដល់ ឯកឧត្តម ឈួរ ច័ន្ទឌឿន ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រតិភូរួមដំណើរ ដែលបានគិតគូរពីសុខទុក្ខដល់ អាជ្ញាធរ ក្រុមគ្រូពេទ្យ កងកំលាំងនិងប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កទាំងអស់នៅ មណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាគំរូក្រុង។លោកយិន សាវ៉េន និង លោក គង់ ច័ន្ទធា បានគោរពជូនពរដល់ឯកឧត្តម ឈួរ ច័ន្ទឌឿនព្រមទាំង ឯកឧត្តម លោកជំទាវ ប្រតិភូរួមដំណើរទាំងអស់សូមមានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច ។អំណោយដែលឯកឧត្តម ឈួរ ច័ន្ទឌឿន  បានឧបត្ថម្ភរួមមាន៖

អង្ករ     ចំនួន ០៥ បេ,ទឹកបរិសុទ្ធ  ចំនួន ៣០កេស,ម៉ាស់    ចំនួន ៥០ ប្រអប់,អាកុល  ចំនួន ៣៥ ដប (៣៥ លីត្រ)ភួយ    ចំនួន  ២០ ភួយ។ ឯកឧត្តម ហ៊ី ណាត ទីប្រឹក្សាក្រសួងមហាផ្ទៃ បានឧបត្ថម្ភទឹកក្រូច ស្ទីងកាហ្វេ (STING) ចំនួន ២០ កេស ៕សានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *