សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារចុះប្រគល់ថវិការបេឡាមរណៈសង្រ្គោះ៤លានដល់គ្រួសារសពនិងនាំយកអំណោយចែកជូនគ្រួសារអតីតយុទ្ធជនចំនួន២០គ្រួសារ

ព្រះវិហារៈ នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ  និងជាប្រធាន ស.អ.ក.ខេត្តព្រះវិហារ  បានដឹកនាំក្រុមការងារ ស.អ.ក .ខេត្ត ប្រធានកិត្តិយស/ប្រធាន/អនុប្រធាន ស.អ.ក.ស្រុក ប្រធានសាខា និងអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួ ន ៤,០០០,០០០៛ ប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនដែលមានឈ្មោះ ហួន រៀម ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនពិការ ជាសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលបានទទួលមរណៈភាព នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារដោយរោគាពាធ  ។ បន្ទាប់មកនូវ ថ្ងៃ ខែ ឆ្នាំដដែល ឯកឧត្ដម  ប្រធានបានបន្តដឹកនាំក្រុមការងារ ស.អ.ក ខេត្ត និងក្រុមការងារ ស្រុក ចុះសួរសុខទុក្ខ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ ក្នុងស្រុកសង្គមថ្មី ចំនួន ២០គ្រួសារ ដោយក្នុង ០១គ្រួសារៗ ទទួលបានថវិកាចំនួន ២ម៉ឺនរៀល មី១កេះតូច ទឹកស៉ីអ៉ីវ០១យួរ ត្រីខ១យួរ អង្ករ១បេ ជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។ក្នុងការចុះប្រគល់ថវិកាបេឡាមរណៈសង្រ្គោះចំនួន១គ្រួសាសពនិងចែកអំណោយដល់គ្រួសារសមាជិកនោះដែរ ឧត្ដមសេនីយ៍ទោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរ សួសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ ថ្នាក់ដឹកនាំសមាគម ជាពិសេស សម្ដេច តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះគ្រួសារនៃសព និងបងប្អូនជាគ្រួសារសមាជិក អតីតយុទ្ធជនទាំងអស់ផងដែរ នេះបញ្ជាក់ឲ្យឃើញថា ក្រោមនយោបាយ ឈ្នះឈ្នះរបស់ប្រមុខ រាជរដ្ឋាភិបាលដែលមានសម្ដេច តេជោ នាយករដ្ឋមន្រ្តីនិងជា ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល ផងដែរ៕(ដោយ សេង ពិសិដ្ឋ)

You might like

Leave a Reply

Your email address will not be published. Required fields are marked *