លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបញ្ជាក់ថាស្រ្តីម្នាក់ដែលស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀងគឺស្លាប់ដោយជម្ងឺ មិនមែនស្លាប់ដោយជំងឺកូវីដ-១៩នោះទេ

ខេត្តស្វាយរៀង៖ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀងសង្ស័យថាកូវីដ១៩ក្រោយពីចូលទៅសម្រាកបាន២យប់ក៏ស្លាប់ នៅវេលាព្រឹកម៉ោង៥:៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ហើយក្រុមគ្រូពេទ្យបានយកសំណាក(បឋម) គឺវិជ្ជមានកូវីដ១៩ គណៈកម្មការក្រុមការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ខេត្តបានរុំសពស្ត្រីរងគ្រោះយកទៅបូជា រីឯបុរសជាប្តីត្រូវឲ្យធ្វើចត្តាឡីសក័១៤ថ្ងៃនៅក្នុងមន្ទីរពេទ្យ រួចបានយកសំណាក ពិនិត្យធ្វើតេស្ត បឋម អវិជ្ជមាន។

សមត្ថកិច្ចបានឲ្យដឹងថា៖ក្រោយពីស្ត្រីឈ្មោះ ពៅ នី ស្លាប់នោះគឺធ្វើតេស្ត(បឋម) គឺវិជ្ជមានកូវីដ-១៩ ទើបសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវ អ្នកដែលពាក់ពន្ធ័ ដោយជនរងគ្រោះធ្លាប់មកពិនិត្យ ពិគ្រោះជម្ងឺនៅមន្ទីរសម្រាកព្យាបាលផាសុខភាព១ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១រួចបន្តទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ដែលមានអ្នកពាក់ពន្ទ័ផ្ទាល់ និងប្រយោល រួមទាំងគ្រូពេទ្យផង សរុប៤២នាក់។

ទាក់ទិនករណីនេះផងដែរ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យក្រុមអ្នកសារព័ត៌មានប្រចាំខេត្តដឹងថា៖ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ លទ្ធផលគឺ (អវិជ្ជមាន) ដូច្នេះក្រុមការងារបានឲ្យបុរសជាប្តី ចេញពីចត្តាឡីសក័ នៅវេលាម៉ោង២រសៀលនេះ ហើយប្រគល់ធាតុប្រពន្ធឲ្យប្តីយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បន្តទៀតថា ចំពោះក្រុមគ្រូពេទ្យ និងអ្នកសង្ស័យដែលពាក់ពន្ធ័ផ្ទាល់ និងប្រយោលទាំងអស់ក៏មិនបានត្រូវយកសំណាក និងឲ្យធ្វើចត្តាឡីសក័ដែរ។

លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យមានការភ័យខ្លាច ឬព្រួយបារម្មណ៍អី ស្រ្តីរងគ្រោះស្លាប់ដោយជម្ងឺ មិនមែនស្លាប់ដោយកូវីដ-១៩នោះទេ ហើយចំពោះមន្ទីរសម្រាកព្យាបាលផាសុខភាព១ ត្រូវបើកដំណើរការជាធម្មតាផងដែរ ៕ដោយ សាយ ហ្គន

You might like

Leave a Reply

Your email address will not be published. Required fields are marked *