សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ឧបត្ថមជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តព្រះវិហារ

ព្រះវិហារៈ  អំណោយជាគ្រឿងឧបភោគបរិភោគ របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបានធ្វើការប្រគល់ជូន នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរង ខេត្ត និងសមាគមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ជាច្រើនរូបទៀតដែល ពិធីនេះបានប្រារព្វធ្វើឡើងនៅ បរិវេណសាលាខេត្តព្រះវិហារ។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តព្រះវិហារ ដែលបាននាំយកគ្រឿងឧបភោគ បរិភោគឧបត្ថមជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលនេះ។ ឯកឧត្តមបានឲ្យដឹងថា ទាំងនេះបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ និងចូលរួមអំពីក្ដីកង្វល់របស់រដ្ឋបាលខេត្ត ពិសេសរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូ និងស្វែងរកដំណោះស្រាយអំពីបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ ២០២១ ។ ឯកឧត្តមបានបន្តទៀតថា សម្ភារៈទាំងនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមចំណែក ដើម្បីជួយសម្រាលដល់ទុក្ខលំបាករបស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ពិសេសជួយសម្រួលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យដែលពួកគាត់កំពុង ភារកិច្ចរបស់ខ្លួននៅគ្រប់ក្រុងស្រុកក្នុងខេត្តព្រះវិហារ។ ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បាន    ជម្រុញ និងណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ក្នុងការបន្តចែកជូនសម្ភារៈដល់បងប្អូន ប្រជាពលរដ្ឋតាមបណ្ដាក្រុងស្រុករបស់ខ្លួន ធ្វើយ៉ាងណាឲ្យចំគោលដៅពិតប្រាកដ និងមានតម្លាភាព។ សម្ភារៈដែលបានប្រគល់នាពេលនេះរួមមាន អង្ករ ១តោន ត្រីខ ៤០យួរ មី ៤០កេះ ទឹកស៊ីអ៊ីវ ៤០យួរ ទឹកត្រី ៤០យួរ ទឹកបរិសុទ្ធ ៤០យួរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *