លោកជំទាវ ដួង វណ្ណា តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកអំណោយជូនដល់ឃុំចំនួន៤ក្នុងស្រុកស្វាយជ្រំ ដើម្បីផ្គត់ផ្គង់អ្នកកំពុងធ្វើចត្តាឡីស័ក មន្រ្តីប្រចាំការនៅទីស្នាក់ឃុំ និងចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ឯកឧត្តម តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយជ្រំ បានអញ្ជើញអមដំណើរលោកជំទាវ ដួង វណ្ណា និងលោកជំទាវ ពៅ សុភាព តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង នាំយកសម្ភាររបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឯកឧត្តម ចៅ ភិរុណ និងលោកជំទាវ ដួង វណ្ណា ជូនដល់ឃុំទាំង៤ក្នុងស្រុកស្វាយជ្រំ រួមមានឃុំគ្រួស ឃុំស្វាយធំ ឃុំឈើទាល និងឃុំក្រោលគោ ដើម្បីផ្គត់ផ្គង់អ្នកកំពុងធ្វើចត្តាឡីស័ក មន្រ្តីប្រចាំការនៅទីស្នាក់ឃុំ និងចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ដោយឃុំនីមួយៗទទួលបានសម្ភារ:រួមមាន៖អង្ករ ៥១០គីឡូក្រាម ទឹកត្រី១០យួរ ម៉ាស់ចំនួន២០០០ម៉ាស់ អាល់កុល ៣០លីត្រ និងភេសជ្ជៈចំនួន ០១កេស សរុបទាំង០៤ឃុំ អង្ករ ២,០៤០គីឡូ ទឹកត្រី ៤០យួរ ម៉ាស់ ៨,០០០ម៉ាស់ អាល់កុល ១២០លីត្រ និងភេសជ្ជៈ ០៤កេស ។ ឆ្លៀតក្នុងឱកាសនោះលោកជំទាវ ក៏បានឧបត្ថម្ភម៉ាសចំនួន ១០០០ម៉ាស់ មី៥កេស អាល់កុល ៣០លីត្រ ភេសជ្ជៈ ២កេស និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រូពេទ្យប្រចាំការទីតាំងយកសំណាកនៅភូមិសាស្រ្តគោលដៅឃុំក្រោលគោ ស្រុកស្វាយជ្រំផងដែរ។

នាឱកាសនោះផងដែរ លោកជំទាវ ដួង វណ្ណា ក៏បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ជូនដល់ក្រុមប្រឹក្សាឃុំ ក្រុមគ្រូពេទ្យ  កងកម្លាំង ប្រជាការពារ ដែលប្រចាំនៅតាមមណ្ឌលចត្តាឡីស័កឃុំ ព្រមទាំងបានការណែនាំអោយចូលរួមអនុវត្តអោយបានខ្ចាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ៣ការពារ ៣កុំ ផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *