អភិបាលខេត្តកំពង់ចាម នាំយកអំណោយ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៩០គ្រួសារ នៅស្រុកព្រៃឈរ និង ស្រុកកងមាស

កំពង់ចាម :  ក្នុងឱកាសនាំយកអំណោយសម្តេច កិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុន  សែន  ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ  ដែលរងគ្រោះ ដោយ ខ្យល់ កន្ត្រាក់ បណ្តាល ឲ្យ ខូចខាត ផ្ទះ សំបែង  ចំនួន ៩០គ្រួសារ  នៅស្រុកព្រៃឈរ  និង ស្រុក កងមាស  នាព្រឹក ថ្ងៃ ទី ៧  ខែឧសភា  ឆ្នាំ ២០២១ នេះ  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  និង ជា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម ខេត្ត  បាន ផ្តាំផ្ញេី ដល់ បងប្អូន ប្រជាពលរដ្ឋ  ឲ្យ យកអំណោយ  ដែល ទទួល បាន ក្នុងឱកាស នេះ  ទៅ  ជួសជុល កសាង លំនៅឋាន ឡើង វិញ  ហើយ បន្ត ប្រកប មុខរបរ ទទួលទាន  និង ធ្វើ ការ   បង្កបង្កើនផលឲ្យ ទាន់ រដូវ វស្សា នេះ ផងដែរ  ។

ឆ្លៀត ក្នុងឱកាសនោះ ដែរ ឯកឧត្តម  អ៊ុន  ចាន់ដា  ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម កម្ពុជា ខេត្ត កំពង់ចាម  បាន  ផ្តាំផ្ញេី ដល់ បងប្អូន ប្រជាពលរដ្ឋ  ឲ្យ បង្កេីន ការ ប្រុងប្រយ័ត្ន ខ្ពស់  នៅ ពេល មាន  ភ្លៀង   ខ្យល់  ផ្គរ  រន្ទះ  ព្រោះកត្តា  ធម្មជាតិ ទាំងនេះវា អាច បង្ក គ្រោះថ្នាក់ បាន គ្រប់ ពេលវេលា  ចំពោះ អាយុជីវិត មនុស្ស  និង សត្វ  ឬ ទ្រព្យសម្បត្តិ ផ្សេងៗ  ជាពិសេស កូនចៅ តូចៗ  កុំ ឲ្យ ចេញនៅ ក្រៅផ្ទះ  ឬ នៅ ទីវាល  ។

ជាមួយគ្នា នោះ  ឯកឧត្តម  ប្រធានគណៈកម្មាធិការសាខា  ក៏ បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ  ឲ្យ  អនុវត្ត តាម វិធានការ  ៣ការពារ  ៣កុំ  និង២ចូលរួម  ជាពិសេស  ត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩  ដែល បាន និងកំពុង យាយី ដល់ អាយុ អាយុជីវិត មនុស្ស គ្រប់ ស្រទាប់ វណ្ណៈ  ។

គួរ បញ្ជាក់ ថា  អំណោយ ដែល ត្រូវ ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៩០គ្រួសារ នៅទីតាំង២ផ្សេងគ្នា ក្នុងនោះ  ១០គ្រួសារ នៅក្នុង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និង ៨០គ្រួសារទៀត មកពីឃុំទាំង៦ ក្នុងស្រុកកងមាស ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាល ឲ្យ ប៉ើង និងរបើកដំបូលផ្ទះកាលពីល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២១  ដោយ  មាន អង្ករ  មី  ទឹក ត្រី  ស៊ីអ៊ីវ  ត្រីខ  មុង  ភួយ  សារុង  ក្រមា  អាវ  និង ថវិកា មួយ ចំនួនទៅ  តាម ទំហំ នៃ ការ ខូចខាត  ដែល មាន កំរិត ធ្ងន់  និង ស្រាល   ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *