ព្រះវិហារៈ ក្នុងរយៈពេលពីថ្ងៃពី ទី០៥ ដល់ ០៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមសម្របសម្រួល លើការតាមដាន និងត្រួតពិនិត្យធនធានសត្វឃ្មុំព្រៃលើកទី២ក្នុងដែនសហគមន៍ ព្រៃឈើឆែបលិច បានចុះត្រួតពិនិត្យនិងអភិរក្សសត្វឃ្មុំព្រៃដែលរស់នៅក្នុងព្រៃសហគមន៍ស្ថិតក្នុងភូមិឆែលិច ស្រុកឆែប ខេត្តព្រះវិហារ។ ការតាមដានបានកំណត់យកឡូត៍ចាស់ចំនួន ៣កន្លែង ទំហំឡូត៍ ទទឹង ១០០ម៉ែត្រ បណ្តោយ ១.០០០ម៉ែត្រ ដែលស្ថិតក្នុងព្រៃសហគមន៍ឆែបលិច (ឡូត៍ទី១ តំបន់ព្រៃស្លឹក, ឡូត៍ទី២ តំបន់ប្រឡាយបេង, និងឡូត៍៣ តំបន់ប្រឡាយតាតឹប) ជាតំបន់ដែលបានធ្វើការតាមដាន កន្លងមកដើម្បីធ្វើបច្ចុប្បន្នភាពពីការប្រមូលអនុផលព្រៃឈើទឹកឃ្មុំ និងក្រមួនឃ្មុំក្នុងរដូវប្រាំងកន្លងមក ហើយក្រុមការងារបានប្រទះឃើញធនធានឃ្មុំ និងសំណាកបង្គង ជាច្រើនបង្គងផងដែរ។
ក្នុងការចុះត្រួតពិនិត្យនោះផងដែរ មានអ្នកចូលរួមសរុបចំនួន ១៦នាក់
១. នាយរងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ ម្លូព្រៃចំនួន ០១នាក់
២. មន្រ្តីសាលាស្រុកឆែបចំនួន ០២នាក់ (ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ០១នាក់ ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ០១នាក់)
៣.បុគ្គលិកអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ អនុផលព្រៃឈើកម្ពុជា (NTEP-EP) ចំនួន ០៣នាក់
៤.គណៈកម្មការ និងសមាជិកសហគមន៍ព្រៃឈើឆែបលិចចំនួន ១០នាក់។
គាំទ្រឧបត្ថមដោយ៖ ទីភ្នាក់ងារជំនួយពលរដ្ឋអាមេរិក (USAID) គម្រោងកម្មវិធីព្រៃឡង់បៃតង (GPL) ដំណាក់កាលទី១ផងដែរ៕SPS