ព្រះវិហារៈ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ លោកស្រី អាន ពុទ្ធីដា ប្រធានការិយាល័យនីតិកម្ម កសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ រួមនិងសហការី បានសហការជាមួយការិយាល័យកសិកម្មនិងធនធានធម្មជាតិនិងបរិស្ថានស្រុកឆែប ចុះពង្រឹង តាមដាន ត្រួតពិនិត្យការតាំងលក់ជីកសិកម្មនិងថ្នាំកសិកម្មក្នុងស្រុកឆែប សរុបបានចំនួន១១ដេប៉ូ
ក្នុងនោះ-ដេប៉ូចំនួន០៣មានវិញ្ញាបនបត្រឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈ មានលិខិតអនុញ្ញាតធ្វើអាជីវ កម្មនិងលក់ផលិតផលស្របច្បាប់ ។ -ដេប៉ូចំនួន០១ លិខិតអនុញ្ញាតផុតសុពលភាពប្រើប្រាស់ (ក្រុមការងារបានធ្វើការណែនាំអោយ ស្នើសុំបន្តលិខិតអនុញ្ញាតធ្វើអាជីវកម្មនៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុក/ក្រុង ។
-ដេប៉ូចំនួន០៧ ទើបបើកលក់ថ្មី មានលក់ផលិតផលខុសច្បាប់មួយចំនួនតូចក្រុមការងារបាន ព្រមាន ផ្ទាល់មាត់និងជំរុញអោយដាក់ពាក្យស្នើសុំចូលរៀននិងធ្វើលិខិតអនុញ្ញាត នៅការិយាល័យច្រក ចេញចូលតែមួយនៃរដ្ឋបាលស្រុក/ក្រុង ។ ក្នុងនោះដែរមន្រ្តីបានណែនាំដល់ដេប៉ូអំពីការរៀបចំតាំងលក់ឲ្យបានមានប្រសិទ្ធភាពល្អ ទុកដាក់អោយ បានត្រឹមត្រូវស្របតាមបច្ចេកទេសនិងត្រូវណែនាំបន្តដល់ កសិករពីការប្រើប្រាស់ថ្នាំកសិកម្ម ការគ្រប់ គ្រង ទុកដាក់និងបោះចោលកំប៉ុងធុងសំណល់ថ្នាំកសិកម្មអោយបានត្រឹមត្រូវមានសុវត្ថិភាព និងជៀស វាងផលប៉ះពាល់ដល់ជីវិតមនុស្ស សត្វ និង បរិស្ថានផងដែរ៕ SPS