ខេត្តកំពង់ឆ្នាំង :នាយកប្រតិបត្តិសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងលោក ប្រាក់សោភ័ណ្ឌ បានឲ្យដឹងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី ០៦ ខែឧសភានេះថា គ្រោះធម្មជាតិដែលមានភ្លៀងនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំង នៅយប់ថ្ងៃទី០៥ ខែឧសភា បានបង្កឲ្យផ្ទះប្រជាពលរដ្ឋ សរុបចំនួន១៧២ខ្នង រងការខូចខាតក្នុងនោះមាន១២ខ្នងបានរលំដួលដល់ដីនិង ១៦០ខ្នងខ្លះបានរបើកដំបូល និងខ្លះរបើកជញ្ជាំង ។
ប្រធានសាខាកាកបាទក្រ ហមកម្ពុជាខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថា នៅតាមបណ្ដាស្រុកដែលរងគ្រោះដោ យសារភ្លៀងខ្យល់កន្ត្រាក់ខាងលើនេះរួមមាន ១ ស្រុករលាប្អៀរខូចខាតផ្ទះ ២៨ ខ្នង ក្នុងនោះរបើកដំបូលឬជញ្ជាំង ២៨ ខ្នង ។
២ ស្រុកសាមគ្គីមានជ័យរងការខូចខាត ៨៣ ខ្នង ក្នុងនោះរំដួលដូរដី៥ខ្នង និងរបើកដំបូលនិងជញ្ជាំង ៨៤ ខ្នង ។
៣ ស្រុកកំពង់លែង ខូចខាតសរុប ៣ ខ្នងក្នុងនោះ របើកដំបូលជញ្ជាំង ៣ខ្នង ។
៤ ស្រុកកំពង់លែងខូច ខាតសរុប ៣ ខ្នងក្នុងនោះរបើកដំបូលនិងជញ្ជាំង៣ខ្នង ។
៥ ស្រុកជលគិរីខូចខាតសរុប ១១ ខ្នង ក្នុងនោះរបើកដំបូលឬជញ្ជាំង១១ខ្នង។
៦ ក្រុងកំពង់ឆ្នាំងខូចខាតសរុប ១៣ ខ្នង ក្នុងនោះរបើកដំបូលឬជញ្ជាំង១៣ខ្នង និងទី ៧ ស្រុកកំពង់ ត្រឡាចខូចខាតសរុប ២០ ខ្នងក្នុងនោះរលំដួលដល់ដី ៧ខ្នងនិងរបើកជញ្ជាំងឬដំបូល ១៤ខ្នង។
ដោយឡែកតាមរបាយការណ៍ពីអាជ្ញាធម៌ស្រុក២បានឲ្យដឹងថា គ្រោះធម្មជាតិខាងលើនេះ នៅស្រុកសាមគ្គីមានជ័យសត្វគោមួយក្បាលបានងាប់ដោយសារដើមត្នោតរលំសង្កត់ពីលើ ។
ចំណែកនៅឯស្រុកកំពង់ ត្រឡាចស្ត្រីម្នាក់បានរងរបួសដោយសារផ្ទះរលំសង្កត់ពីលើផងដែរ ។
នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានឲ្យដឹងបន្តទៀតថា ប្រជាពលរដ្ឋរងគ្រោះទាំង ១៧០គ្រួសារ ដែលបានរងគ្រោះដោយគ្រោះធម្មជាតិខាងលើនេះ សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបានធ្វើរបាយការណ៍ជូនទៅគណៈកម្មាធិការសាខាកាកបា ទក្រហមខេត្តកំពង់ឆ្នាំង និងទីស្នា ក់ការកណ្ដាល កាកបាទក្រហមកម្ពុជារួចហើយ ដើម្បីត្រៀមលក្ខ ណៈដឹកជញ្ជូនសម្ភារៈដែលជាអំ ណោយរបស់កាកបាទក្រហមជួយសង្គ្រោះដល់ពួកគាត់ក្នុងពេ លឆាប់ៗខាងមុខនេះផងដែរ ។
សូមបញ្ជាក់ផងដែរថាមកទល់និងម៉ោងនេះនៅខេត្តកំពង់ឆ្នាំងភ្លៀងនិងខ្យល់នៅតែបន្តធ្លាក់តហូតពីតិចទៅច្រើន ៕អ្នកស្រីសានផល្លា