កម្លាំងយោធាជាង១០០នាក់ត្រៀមខ្លួនរួចជាស្រេច និងរៀបចំទីតាំងព្យាបាលជំងឺកូវីដ ឲ្យបានទាន់ពេលវេលា

កំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងថា កងកម្លាំងយោធាជាង១០០នាក់ បានត្រៀមខ្លួនរួចជាស្រេច និងរៀបចំទីតាំងព្យាបាលជំងឺកូវីដ-១៩ ឲ្យបានទាន់ពេលវេលា នៅវិទ្យាល័យហ៊ុនសែនបល្ល័ង្ក ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា ខណៈដែលប្រទេសជាតិ ជាពិសេសក្នុងខេត្តកំពង់ធំកំពុងប្រឈមការរីករាលនៃជំងឺកូវីដ-១៩ជាបន្តបន្ទាប់ ដូច្នេះកងកម្លាំងយោធាត្រៀមខ្លួនជាស្រេចដើម្បីបម្រើប្រជាពលរដ្ឋ និងអ្នកជំងឺឆ្លងមេរោគកូវីដ-១៩ ឲ្យបានទាន់ពេលវេលា។

ការគូសបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោសោម ស៊ុន នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ក្នុងឱកាសដឹកនាំ កងកម្លាំងយោធាចំនួន១០០នាក់ ធ្វើពលកម្មសម្អាត និងរៀបចំទីតាំងសម្រាប់ត្រៀមព្យាបាលជំងឺកូវីដ-១៩ ជូនដល់ប្រជាជននៅក្នុងខេត្តកំពង់ធំ ក្នុងករណីអ្នកជំងឺមានការកើនឡើងដែលមន្ទីរពេទ្យបង្អែកស្រុក និងខេត្តមិនអាចមានលទ្ធភាពគ្រប់គ្រងនិងព្យាបាលបាន  នៅវិទ្យាល័យហ៊ុនសែនបល្ល័ង្ក ស្ថិតនៅក្នុងសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ទន្ទឹមនឹងនេះកងកម្លាំងទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់គោរពនិងអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៅគ្រប់កាលៈទេសៈ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *