ខេត្តកំពង់ឆ្នាំង:ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់រត់ចូលកង់រថយន្តខាងក្រោយកំពង់បើកបណ្តាលអោយកិនស្លាប់ភ្លាមៗ ។ សមត្ថកិច្ចនគបាលស្រុកកំពង់លែងបានអោយដឹងថាករណីគ្រោះថ្នាក់ ចរាចនេះ បានកើតឡើងនៅវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២១ នៅលើផ្លូវក្រាល កៅស៊ូលេខ ៥០-សេ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣-៤ ស្ថិតនៅក្នុងភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើមួយនេះបានកើតឡើងដោយឈ្មោះ ដា ភេទប្រុស អាយុ៤២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងបានបើកបររថយន្តដី ពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-0471ក្នុងទិសដៅខាងលិចទៅទិសខាងកើត ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានក្មេងប្រុសឈ្មោះ ភាព មន្រ្ទី ភេទប្រុស អាយុ ០៦ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិអណ្តូងរនុក ឃុំត្រងិលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រត់ចូលកងរថយន្តខាងក្រោយបណ្តាលអោយកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
នៅក្នុងពេលកើតហេតុអ្នកបើកបររថយន្ត បានទុករថយន្តចោលនៅនិងកន្លែងកើតហេតុហើយបាន រត់គេចខ្លួនបណ្តោះអាសន្ន៍ដើម្បីបញ្ជៀសអំពើហឹង្សាកើតឡើង ។ អធិការនគបាលស្រុកកំពងលែង បានអោយដឹងទៀតថាក្រោយកើតហេតុមកភាគីម្ចាស់រថយន្តបានចូលខ្លួនមកសម្របសម្រួលដោះស្រាយគ្នាជាសំណងដើម្បីធ្វើបុណ្យនិងមិនបង្កការលំបាកដល់សមត្ថកិច្ចនោះឡើយ ៕ អ្នកស្រីសានផល្លា