គ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលអោយផ្ទះប្រជាពលរដ្ឋនិងសាលារៀននៅក្នុងខេត្តកំពង់ឆ្នាំងចំនួន៦៤ខ្នងរងការខូចខាត

ខេត្តកំពង់ឆ្នាំង:គ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលអោយផ្ទះប្រជាពលរដ្ឋនិងសាលារៀនចំនួន៦៤ខ្នងរងការខូចខាតនិងបាក់សង្កត់គោ១ក្បាលងាប់គិតត្រឹមម៉ោងនេះនៅក្នុងស្រុក៥នៃខេត្តកំពង់ឆ្នាំងកាលពីវេលាម៉ោងប្រមាណជា៩យប់ថ្ងៃទី៥ឧសភា២០២១ ។ បើយោងតាមរបាយការណ៍នៅតាមបណ្តាស្រុកទាំង៥នៅក្នុងខេត្តកំពង់ឆ្នាំងបានអោយដឹងថានៅក្នុងនោះ មាន ១.ស្រុករលាប្អៀ២៨ខ្នងផ្ទះប៉ើងដំបូលនិងរលំរោងលៀងរថយន្តមួយកន្លែង នៅក្នុងស្រុកំពង់លែង៣ខ្នងប៉ើងដំបូល ។ ២.នៅស្រុកសាមគ្គីមានជ័យផ្ទះប្រជាពលរដ្ឋ១២ខ្នងរងការប៉ើងដំបូលនិង៣ខ្នងផ្ទះត្រូវបានដើមឈើរលំសង្កត់និងបណ្តាលសត្វគោ១ក្បាលងាប់ផងដែរ ។

៣ស្រុកកំពង់ត្រឡាចផ្ទះប្រជាពលរដ្ឋនិងសាលារៀន២០ខ្នងរងការខូចខាតខ្លញ៊ះដួលខ្លះប៉ើងដំបូលក្នុងនោះដួលរំ៨ខ្នងនិងបានសង្កត់លើស្ត្រីម្នាក់រងរបួសត្រូវបានបញ្ជូនៅសង្គ្រោះបន្ទានផងដែរ ។

៤ ក្នុងក្រុងកំពង់ឆ្នាំងរងការខូចខាតនៅចំណុចសួនច្បាសម្តេចចៅហ្វាវាំងរលំដួលស្លាក់ប៉ាន់ណូ១ផ្ទាំង និងរបើកផ្ទាំងទូរទស្សន៍ខេត្ត១ផ្ទះនិងនីវត្តធម្មយុត្តិរលំដើឈើមួយដើមសង្កត់ផ្ទះតែមិនបង្កគ្រោះថ្នាក់ដល់អ្នកផ្ទះនោះឡើយ ។នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងលោក ប្រាក់សោភណ្ឌបានអោយដឹងនៅព្រឹកនេះផងដែរថាលោកមិនទាន់បានបូកសរុបច្បាស់លាស់ពីចំនួនការរំលំខ្លះប៉ើងដំបូលនិងមនុស្សសត្វរងការខូចខាតនៅឡើយទេ តែខាងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំបានត្រៀមសម្ភារៈបងប្អូនប្រជាពលរដ្ឋនៅពេលឆាប់ៗខាងមុខហើយ  ៕ អ្នកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *