ថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤,០០០,០០០៛ ត្រូវបានប្រធានសមាគមនាំយកទៅប្រគល់ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន

កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងព្រះវិហារ  និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ  បានដឹក នាំក្រុមការងារ សមាគមខេត្ត សជិកសមាជិការ ប្រធាន/អនុប្រធាន សមាគម.ស្រុក ប្រធានសាខា និងអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួ ន ៤,០០០,០០០៛ ទៅប្រគល់ជូន ដល់ក្រុមគ្រួសារសព សមាជិកអតីតយុទ្ធជន ដែលត្រូវបានទទួលមរណៈភាពដោយរោគាពាធ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ  សពដែលទទួលបានថវិការចំនួន៤លានរៀលនោះ មានឈ្មោះ សៅ សុទ្ធ ភេទប្រុស អាយុ៦៥ឆ្នាំ ជានិវត្តជន ជាសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ។

ក្នុងការចុះប្រគល់ថវិកាបេឡាមរណៈសង្រ្គោះចំនួន១គ្រួសាសពរនោះផងដែរ ឧត្ដមសេនីយ៍ទោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានពាំនាំប្រសាសន៍សួសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីថ្នាក់ដឹកនាំសមាគម ជាពិសេស សម្ដេច តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះគ្រួសារនៃសព នៅទឹកចិត្តមិនអាចកាត់ផ្ដាច់បានដែលយុទ្ធជន បានចូលរួមចំណែកយ៉ាង សំខាន់ក្នុងការជួយកិច្ចការងារជាតិមាតុភូមិឲ្យរួចផុតពីកាលំបាក និងឈានមកដល់ ប្រទេសទាំង មូលមានការ ប្រសើរឡើងវិញ និងមានការអភិវឌ្ឍន៍គ្រប់ទឹសទីនាពេលបច្ចុប្បន្ននេះ ក្រោមនយោបាយ ឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេច តេជោ នាយករដ្ឋមន្រ្តីជាថ្នាក់ដឹកនាំផងដែរ៕(ដោយ សេង ពិសិដ្ឋ)

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *