មុខសញ្ញាចំនួន ០២នាក់និងគ្រឿងញៀនសរុបទម្ងន់៣១៣២,២០ក្រាម ត្រូវបានបង្រ្កាបនៅស្រុកកំរៀង ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖កាលពីថ្ងៃទី៥ ខែ ឧសភា ឆ្នាំ ២០២១ម៉ោង ១៣ និង០០នាទី នៅចំណុចក្រុមទី០៤ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ ដំបង ក៏ដូចមតិដឹកនាំរបស់លោកឧត្តមសេនី យ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំ ងគ្រឿងញៀន កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន សហការណ៍ជាមួយ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋានគរបាលជាតិ បើកប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងភូមិសាស្រ្តខាងលើក្នុងបទល្មើសជាក់ស្តែងដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់គឺ៖

១-ឈ្មោះ ឡេង សម្បត្តិ ហៅ  វេង ,ខ្លី  ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

២-ឈ្មោះ គយ រដ្ឋា ហៅ  ពយ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំ រៀង ខេត្តបាត់ដំបង ។

-*វត្ថុតាងដកហូតបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៣កញ្ចប់ មានទម្ងន់ ២៩៨៩,៣៤ក្រាម (ថ្នាំសុទ្ធ)

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ាWYចំនួ ន ១០០៦ក្រាមមានទម្ងន់៨៧,៣២ក្រាម

-ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី MDMA ចំនួន ១៤៩ គ្រាប់ មានទម្ងន់ ៥១,៦២ក្រាម

-ថ្នាំញៀនប្រភេទកេតាមីន KETTAMIN ចំនួន២០ គ្រាប់មានទម្ងន់៣,៩២ក្រាម

– រថយន្តចំនួន ០១គ្រឿង ម៉ាកបាឡែន ពណ៌ស្ករ សេរីឆ្នាំ២០០២ ពាក់ស្លាកលេខ បាត់ដំបង 2A- 8837 ។

ក្នុងករណីនេះបង្រ្កាបបានថ្នាំញៀនសរុបរួមមានទម្ងន់ ៣១៣២,២០ក្រាម (ថ្នាំសុទ្ធ) ។

ពេលនេះសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវ និងរៀបចំបញ្ជូនទៅសាលាដំបូង ខេត្តបាត់ ដំបងចាត់វិធានការតាមផ្លូវច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *