ខេត្តកំពង់ឆ្នាំង:រដ្ឌបាលខេត្តកំពង់ឆ្នាំងជ្រើសរើសយកទីតាំងមួយកន្លែងសម្រាប់សាងសង់ឈាបនដ្ឋានសម្រាប់ទុកបូជាសពអ្នកស្លាប់ដោយជម្ងឺកូវីដ- ១៩ បន្ទាប់ពីសពស្ត្រីម្នាក់ស្លាប់ដោយជំងឺកូវីដ-១៩ ។
ដោយសារតែនៅក្នុងខេត្តកំពង់ឆ្នាំងបច្ចុប្បន្នមិនមានទីតាំងណាមួយសមរម្យ សម្រាប់បូជាសពអ្នកមានជំងឺកូវីដ -១៩ ព្រោះនៅតាមវត្តអារាមនានាត្រូវបានប្រជាពលរដ្ឋនិងព្រះសង្ឃរារាំងមិនអនុញាតិឲ្យយកសពដែលស្លាប់ដោយ សារជំងឺកូវីដ-១៩ យកទៅបូជានៅក្នុងវត្តអារាម ទើបអាជ្ញាធរខេត្តសម្រេចជ្រើសយកទីតាំងមួយកន្លែងដែលនៅដាច់ឆ្ងាយពីភូមិឋានរបស់ប្រជាពលរដ្ឋ សម្រាប់សាងសង់ឈាបនដ្ឌានសម្រាប់ទុកបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ។
អភិបាលរងស្រុករលាប្អៀរលោក សេងវិចិត្រ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថាទីតាំងដែលអាជ្ញាធរសម្រេចយកសាងសង់ធ្វើជាឈាបនដ្ឋានសម្រាប់ទុកបូជាសពអ្នកកើតកូវីដ-១៩ខាងលើនេះជាទីតាំងព្រៃរបស់សហគមន៍ មួយកន្លែងដែលស្ថិតក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ដែលមានចម្ងាយពីភូមិដំណាក់កីប្រមាណជា៣គីឡូម៉ែត្រ ដីនេះដែរសហគមន៍វាស់ទុកឲ្យ ៥០ម៉ែត្រ៤ជ្រុងដែលជាទីធ្លាធំទូលាយសមល្មមនិងប្រើប្រាស់ ។
អភិបាលរងខេត្តកំពង់ឆ្នាំងលោក អម សុភា បានប្រាប់ ឲ្យដឹងដែរថា អាជ្ញាធរសម្រេចជ្រើសយកទីតាំងខាង លើនេះធ្វើជាឈាបនដ្ឋានទុកបូជាសពអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩ នេះគឺជាភូមិសាស្រ្តទីតាំងមួយដ៏សមរម្យហើយស្ថិតនៅក្នុងព្រៃដាច់ស្រយាលពីភូមិ របស់ប្រជាពលរដ្ឋ ដែលមិនបង្កផលប៉ះពាល់ផ្នែកបរិស្ថាននោះឡើយ និងមានគម្រោងសាងសង់កន្លែងបូជាសពតែមួយប៉ុណ្ណោះ។
លោកបញ្ជាក់ថានៅថ្ងៃទី៦ខែឧសភា ឆ្នាំ២០២១ស្អែកនេះនឹងរៀបចំធ្វើពិធីក្រុងពាលី បើកការសាងសង់ឈាបនដ្ឋានផងដែរ ។
ក្នុងនោះលោកអភិបាលរងខេត្តបានធ្វើការអំពាវនាវដលប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយត្ន័ខ្ពស់ត្រូវអនុវត្តន៍វិធានការរបស់ប្រមុខរាជរដ្ឋាភិបាល៣ការពារ.៣កុំនិងកសរណែនាំរបស់ក្រសួងសុខាភិបាល ៕ ដោយអ្នកស្រីសានផល្