បុរសម្នាក់ធ្វើការងារធ្វេសប្រហែសបណ្តាលឱ្យឆក់ចរន្តអគ្គីសនីស្លាប់នៅស្រុកកៀនស្វាយ

កណ្តាល ៖ បុរសម្នាក់ធ្វើការងារធ្វេសប្រហែស បណ្តាលឱ្យឆក់ចរន្តអគ្គីសនីស្លាប់ ខណៈកំពុងផ្សាដំបូលដែកឱ្យគេ ដែលហេតុការណ៍គ្រោះថ្នាក់ខាងលើ កើតឡើងនាថ្ងៃពុធទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៤និង២០នាទីល្ងាច នៅចំណុចភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានងោយដឹងថា ជនរងគ្រោះឈ្មោះ អុិច ប៊ុនធឿន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែក មានទីលំនៅបច្ចុប្បន្នភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមការបំភ្លឺរបសឈ្មោះ អ៊ិច ប៊ុនធីម ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរជាងផ្សាដែក មានទីលំនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវជាកូនបង្កើត) បានឱ្យដឹងថា ខ្លួននិងឪពុក (ជនរងគ្រោះ) បានទៅធ្វើរោងលក់ដូរសង់អំពីដែកឱ្យគេនៅចំណុច ភូមិ ឃុំកើតហេតុខាងលើ។

ពេលនោះខ្លួននិងឪពុកបានឡើងទៅផ្សាផ្លានដែកដំបូលរោង ពេលផ្សារួចខ្លួនក៏បានចុះមកមុន ដោយឪពុកនៅស្រាយក្បាលខ្សែភ្លើងទុកដាក់អំពូល តែមិនមានអំពូលទេមានតែខ្សែភ្លើង យកមកសៀតនៅខាងក្រោមផ្លានដែកដែលផ្សារួច បានប្រហែល១០នាទីខ្លួនក៏បានក្រឡេកមើលទៅខាងលើស្រាប់តែឃើញឪពុក បានដួលនៅលើឈើដែលដាក់នៅពីលើផ្លាន ។

ភ្លាមនោះខ្លួនបានទៅទាញខ្សែភ្លើងឱ្យចេញពីដែក រួចក៏ស្រែកប្រាប់អ្នកជិតខាងថា «ប៉ាខ្ញុំឆក់ចរន្តអគ្គីសនីហើយ» រួចបាននាំគ្នាយកជនរងគ្រោះដាក់ចុះមកក្រោម និងយកមកមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ។ពេលទៅដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានប្រាប់ថា«ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ» ។

បន្ទាប់មកក្រុមគ្រួសាសពបានរាយការណ៍មកប៉ូលិសប៉ុស្តិ៍រដ្ឋបាលគគីរ ភ្លាមនោះកម្លាំងប៉ូលិសរដ្ឋបាលគគីរបានចុះទៅដល់ចំណុចកើតហេតុ ដោយសហការជាមួយកម្លាំងប៉ូលិសផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ គ្រូពេទ្យ អាជ្ញាធរ ភូមិឃុំ ធ្វើការពិនិត្យសពជនរងគ្រោះ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា «ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គីសនីខ្សែភ្លើងពិតមែន»។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *