ខេត្តកំពង់ឆ្នាំង:រយះពេល២ថ្ងៃទី៤ដល់ថ្ងៃទី៥ទើបសមត្ថកិច្ចនគបាលមូលដ្ឋានឃុំកោះថ្កូវឃាត់ខ្លួនជនសង្សយ័ម្នាក់បញ្ជូនទៅអធិការនគបាលស្រុកជលគីរីករណីប្រទុសកេរ្តិ៍ខ្មាស់ ប៉ុនប៉ងរំលោភសេពសន្ធវះនិងលួច
សមត្ថកិច្ចនគបាលមូលដ្ឋានឃុំកោះថ្កូវបានអោយដឹងថានៅនៅវេលាម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី០៤.ឧសភា.២០២១នៅចំណុចបឹងតាគៀតក្នុងភូមិភូមិកោះលត.ឃុំកោះថ្កូវ.ស្រុកជលគិរីខេត្តកំពង់ឆ្នាំងសមត្ថកិច្ចបានបង្កឡើងដោយជនសង្ស័យ ឈ្មោះ សេង កុសល ភេទប្រុសអាយុ២៧ឆ្នាំសញ្ជាតិខ្នែររស់នៅភូមិបត់ត្រង់ឃុំឃុំកោះថ្កូវស្រុកជលគីរីខាងលើបណ្តាលអោយមានជនរងគ្រោះចំនួន២នាក់មាន.១.ឈ្មោះ ចែមធីម ភេទស្រីអាយុ២៣ឆ្នាំសញ្ជាតិរស់នៅភូមិកោះលតឃុំ ស្រុកជាមួយគ្នាដោយជនសង្ស័យបានដេញចាប់ហើយវ៉ៃជនរងគ្រោះរួចយកទូរស័ព្ទដៃជិះម៉ូតូគេចខ្លួនបាត់។
សមត្ថកិច្ចបានអោយដឹងទៀតថានៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី៥.ឧសភា.២០២១នៅចំណុចមេទឹកក្រាញ់ក្នុងភូមិសាស្រ្តភូមិកោះលត .ឃុំស្រុកស្រុកជាមួយនិងបង្ករឡើងដោយជនសង្ស័យខាងលើដដែលបានទៅប៉ុនប៉ងរំលោភសេពសន្ធវះលើកុមារីម្នាក់ឈ្មោះឈ្មោះ ផុន កញ្ញាស្រីពៅ អាយុ១២ឆ្នាំសញ្ជាតិខ្មែរ រស់នៅភូមិកោះលតក្នុងឃុំស្រុកខាងលើ មិនបានសំរេច។
ក្រោយពីធ្វើសកម្មភ្លាមប្រជាពលរដ្ឋកំលាំងប្រជាការពារនិងប៉ុស្តិ៍រដ្ឋបាលកោះថ្កូវបានចុះដល់កន្លែងកើតហេតុនិងបានដេញតាមចាប់ឃាត់ខ្លួនបានជនសង្ស័យភ្លាម។
ក្រោយការឃាត់ខ្លួនប៉ុស្តិ៍រដ្ឋបាលកោះថ្កូវបានសហការជាមួយជំនាញឃាត់ជនសង្ស័យនាំខ្លួនមកសាកសួនិងបានកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការនគបាលស្រុកចាត់ការបន្តទៅតាមនិតិវិធីផងដែ ៕ អ្នកស្រីសានផល្លា