ព្រះវិហារៈ ក្រុមកាងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មានកិត្តយស សូមគោរពជម្រាបជូនបណ្តាញសារព័ត៌មាន The Cambodia Time និងសាធារណៈជន ដែលនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា: ថ្មីៗនេះមានសារព័ត៌មានឈ្មោះ The Cambodia Time បានសរសេរថា : ស្លុតចិត្តសូម្បីស្នងការរងខេត្តព្រះវិហារក៏ត្រូវស្លាប់ដោយសារឆ្លងកូវីដ-19 ដែរ ព័ត៌មាននេះត្រឹមត្រូវហើយ ប៉ុន្តែការផ្សព្វផ្សាយនេះមិនបានដាក់រូប លោកវរសេនីយ៍ឯក ចៅ ស៊ីផល ទេ បែរជាយករូបលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នគរបាលខេត្តព្រះវិហារ ទៅ post ភ្ជាប់ជាមួយអត្ថបទ ធ្វើឲ្យសាធារណៈជនមានការយល់ច្រឡំ ទៅលេីលោក ឧត្ដម សេនីយ៍ ទោ ស្នងការ ដែលកំពុងបម្រើការងារប្រចាំថ្ងៃ ជាពិសេសលោកបានចុះហត្ថលេខាលើរបាយការណ៍ស្តីពីមរណភាពលោកវ/ឯ ចៅ ស៊ីផលនេះតែម្តង ។ ដូច្នេះសូមលោកនាយកកែតម្រូវលើអត្ថបទដែលបានPost នៅថ្ងៃ ទី ៥ ខែ ឧសភា ឆ្នាំ ២០២១ឡើងវិញជា បន្ទាន់ បើពុំដូច្នោះទេ អង្គភាពយើង នឹងចាត់ការ លោកតាមផ្លូវច្បាប់ពីបទបរិហារកេរ្តិ៍ តាម មាត្រា305 — 306 និង បទប្រមាថ តាមមាត្រា 502 នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា៕