ខេត្តប៉ៃលិន ៖ គេសង្កេតឃើញ លោកតាចំណាស់ទុរគតម្នាក់ អង្គុយហូរទឹកភ្នែករហាមនៅលើកៅអីជ័រ កាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដោយលើកដៃសំពះឡើងទៅលើ លុះភ្នាក់ ងារសារព័ត៌មានសួរនាំ គាត់ឆ្លើយឡើងទាំងសម្លេងខ្សាវៗថា គាត់រំភើបខ្លាំងពេក ខណ:ពេលដែលខ្លួនកាន់តែចាស់ គ្មានកូនចៅនឹងគេ រកស៊ីចិញ្ចឹម ហើយធ្វើការងារអ្វីមិនកើត លុះបានមកទទួលអំ ណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងប្រាក់មូលនិធិ (ឧបត្ថម្ភ) ពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ពិតជាធ្វើឱ្យគាត់ មានអារម្មណ៍ក្តុកក្តួល អួលដើមក. សប្បាយចិត្តខ្លាំងពេក រកនឹកនិយាយអ្វីមិនចេញ មានតែបង្ហូរទឹកភ្នែក ជំនួសឱ្យសេចក្តីសប្បាយ ព្រោះមិនអាចយ កអ្វីមកប្រៀបផ្ទឹមបានឡើយ ។
បើតាមលោកតាចំណាស់ម្នាក់ ឈ្មោះ ចាន់ យ៉ង់ អាយុ៨៦ឆ្នាំ បានរៀបរាប់ដោយសម្លេងញ័រខ្សាវៗ មានទាំងត្រចៀកធ្ងន់បន្តិច ឱ្យដឹងថា ៖ គាត់បានរៀបការជាមួយប្រពន្ធម្នាក់ ឈ្មោះ ព្រំ ស៊ុន អាយុ៧៦ឆ្នាំ ហើយតាំងពីចាប់ដៃបានគ្នាជាប្តីប្រពន្ធមក អត់មានកូនចៅនឹងគេនោះទេ ពោលគឺរស់នៅតែពីរនាក់គត់ រហូតមកដល់សព្វថ្ងៃ នៅក្នុងភូមិភ្នំដំបង សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ គាត់បន្តទៀតថា លុះដល់វ័យកាន់តែចាស់ជរាទៅគ្មានកូនចៅនឹងគេ ទើបដឹងថា ពិតជារស់នៅលំ បាកខ្លាំង ពោលគឺមិនអាចចេញទៅធ្វើការងាររកស៊ីចិញ្ចឹមជីវិតខ្លួនឯង ដូចកាលនៅពីក្មេងបានឡើយ ហើយពេលនេះ បន្ទាប់ពីទទួលបានអំណោយពីសម្តេចតេជោ និងមូលនិធិចាស់ជរាពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជារៀងរាល់ខែ ទោះបីជាពួកគាត់អស់ជីវិតនៅលើផែនដីនេះនៅថ្លៃណាមួយ ក៏បិទភ្នែកជិតដែរ ព្រោះគាត់មានថវិកា សម្រាប់យកទៅទិញម្ហូបអាហារ ទទួលទានពីរនាក់យាយតា មិនភ័យខ្លាចដាច់ពោះស្លាប់នោះឡើយ ដោយទទួលបានប្រាក់ឧបត្ថម្ភ ក្នុង១ខែចំនួន១០០,០០០រៀល (មួយសែនរៀលគត់) ពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងទទួលអំណោយសង្គ្រោះពីសម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតដូជា ៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងសម្ភារ:ផ្សេងៗ ។ គាត់ក៏សូមលើកម្រាមដៃដប់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយសូមឱ្យទេវតាជាសាក្សី ជួយតាមថែរក្សាពួកគាត់ទាំងអស់គ្នា ឱ្យទទួលបានតែសេចក្តីសុខចម្រើន សុខភាពល្អ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ក្នុងការដឹកនាំប្រ ទេសជាតិទៅថ្ងៃខាងមុខ ឱ្យឈានទៅរកការរីកចម្រើនជឿនលឿនទៅមុខផងដែរ ៕ ដោយ ៖ នីយ៉ា