ខេត្តកំពង់ឆ្នាំង:បើយោងតាមការឲ្យដឹងពីលោកវេជ្ជ បណ្ឌិត ប្រាក់វ៉ុន ប្រធានមន្ទីរសុ ខាភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០៥ ខែឧសភា២០២១ម្សិលមិញ នេះថា ។
ស្ត្រីជនជាតិវៀតណាមពីរនាក់ម្ដាយនិងកូនរស់នៅភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូស្រុកបរិបូណ៌លទ្ធផលនៃការធ្វើសំណាកលើកទី ២ល្ងាចថ្ងៃម្សិលមិញបានបញ្ជាក់ថាមានវិជ្ជមានកូវីដ១៩ ។
លោកប្រធានមន្ទីរសុខាភិបាលបានឲ្យដឹងទៀតថា ស្ត្រីជនជាតិវៀតណាមដែលមានវិជ្ជមានកូវី១៩ខាងលើនេះមានឈ្មោះ ឡេ ធីធី អាយុ២៦ឆ្នាំនិងកុមារីជាកូន ឈ្មោះ ង្បៀង ធីអៀង អាយុ២ឆ្នាំ ដោយពួកគេបានឆ្លងពីស្ត្រីជនជាតិវៀតណាមកាលពីខែ មុន ដែលមានវិជ្ជមានកូវីត១៩ នៅ ក្នុងភូមិឆ្នុក ទ្រូឃុំឆ្នុកទ្រូ ។
បើគិតមកដល់ពេលនេះនៅក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌មានអ្នកវិជ្ជមានកូវីដ ១៩ សរុបចំនួន ៦ នាក់ហើយ ដែ លសុទ្ធតែជាជនជាតិវៀតណាម។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថា អ្នកមានជំងឺកូវីដ១៩នៅក្នុងខេត្តកំពង់ឆ្នាំងគិតមកដល់ថ្ងៃនេះ សរុបមាន ចំនួន ២១នាក់ហើយ ក្នុងនោះមានអ្នក ជំងឺ ២ នាក់បានស្លាប់ នៅក្នុងបន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
ជាមួយគ្នានេះដែរមន្ទីរសុខាភិបាលខេត្តនិងអាជ្ញាធរខេត្តក៏សូមអំពាវ នាវផងដែរ ដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពិសេសចំពោះប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់និងប្រយោលជាមួយនឹងអ្នកជំងឺកូវីតនៅតាមមូលដ្ឋានសូមមេត្តារួសរាន់មកធ្វើការយកសំណាក ដើម្បីរូមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ៕ដោយ លោកស្រី សានផល្លា