ខេត្តស្វាយរៀង៖មនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ខណៈបើកបរមិនប្រកាន់ស្តាំ(បញ្ច្រាស់ទិសគ្នា)បុកគ្នាពេញទំហឹងបណ្តាលឲ្យមានអ្នករងរបួសតែម្តង។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៩:៥៥នាទីថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ២០២១នេះនៅលើចំណុចផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិ ព្រៃឈើទាល ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាក ហុងដា ពណ៌ ខ្មៅ សេរីឆ្នាំ2019 ពាក់ផ្លាកលេខ ស្វរ 1M 6362 ធ្វើដំណើរពីទិសដៅពីកើតទៅលិច (មិនប្រកាន់ស្តាំ) បើកបរដោយឈ្មោះ យិន វន្នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ រោងចក្រ រស់នៅភូមិត្រពាំងឆ្លូញ ឃុំញ ស្រុក កំពងរោទ៍ ខេត្តស្វាយរៀង របួសធ្ងន់បន្លប់នៅកន្លែងកើតហេតុ(ពាក់មួកសុវត្តិភាព)។
ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើ បានទៅបុកម៉ូតូមួយគ្រឿង ម៉ាក ហុងដា ពណ៌ខ្មៅ សេរីឆ្នាំ2018 ពាក់ផ្កាកលេខ ភ្នំពេញ 1.GO.6237 ទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ឈូក ថារី ភេទស្រី អាយុ26ឆ្នាំ មុខរបររោងចក្រ រស់នៅភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់(មិនពាក់មួកសុវត្តិភាព)និងអ្នករួមដំណើរ ម្នាក់ទៀតឈ្មោះ ផាត់ រីហ្សា ភេទស្រី អាយុ3ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាត្រូវជាកូនរងរបួសស្រាល។
បច្ចុប្បន្នអ្នករងរបួសបានបញ្ជួនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្វាយទាប
មូលហេតុៈ អ្នកបើកបរម៉ូតូម៉ាកហុងសេរីឆ្នាំ2019បើកបរមិនប្រកាន់ស្ដាំបញ្ច្រាស់ទិសគ្នា
រីឯមធ្យោបាយទាំងពីរយកមករក្សាទុកប៉ុស្តិ៍នគរបាលប្រសូតិដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ។