ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅស្រុកស្អាង

កណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសស្រុកស្អាងឃាត់ខ្លួនក្នុងករណីរក្សា ទុកដោយខុស ច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នាថ្ងៃអង្គារទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០ នៅចំណុចលើផ្លូវលំ ភូមិសំរោងឃុំ ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ អាន សុវណ្ណ ហៅវណ្ណ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទះលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង និង២-ឈ្មោះ យ៉ានយុទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន (ម៉ាទឹកកក )ចំនួន ០១កញ្ចប់តូចនិហទូរសព្ទចំនួន១គ្រឿងម៉ាកអ៉ិនចុចពិល។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ បានចេញល្បាតការពារសន្តិសុខ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្តាលក៏ប្រទះឃេីញ ជនសង្ស័យទាំងពីរនាក់រួចបានហៅត្រួតពិនិត្យក៏ឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)១កញ្ចប់តូចនៅកន្លែងកើតហេតុ,រួចក៏នាំជនសង្ស័យមកប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវដើម្បីសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ,ជនសង្ស័យឈ្មោះយ៉ាន យុទ្ធ បានសារភាពថា «ខ្លួនបានទិញគ្រឿង ញៀនពីគេមិនស្គាល់ឈ្មោះចំនួន១កញ្ចប់តូចតម្លៃ២០០០០រៀល(ពីរម៉ឺនរៀល)នៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដើម្បីប្រើប្រាស់(ជក់)ជាមួយឈ្មោះ អាន សុវណ្ណ»។

បន្ទាប់មកនៅវេលាម៉ោង១០និង២៥នាទីយប់លោកហោ លីណា ព្រះរាអាជ្ញារងសាលាដំបូងខេត្ត កណ្តាលបានបញ្ជាឱ្យឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ។បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាងលើបានបញ្ជូនមកអធិការដ្ឋានស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ជឿន ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *