រថយន្តធុនធំបើកបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅស្រុកកៀនស្វាយ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្តនិងម៉ូតូបណ្តាលឱ្យស្លាប់ ម្នាក់ខូចខាតម៉ូតូ១គ្រឿងនិងរថយន្តខូចស្រាលមួយគ្រឿង ឃាត់អ្នកបើកបររថយន្តម្នាក់ នាថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៤និង៤០នាទីល្ងាច នៅលើចំណុចផ្លូវលេខ១១០ ចំណុចភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបានអោយដឹងថា ដំបូងមានរថយន្តមួយគ្រឿងម៉ាកHYUNDAI ប្រភេទដឹកទំនិញធុនធំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B.7234 បើកបរដោយឈ្មោះ ឈឿប ស្រេង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំង ឃុំសំរោង ស្រុកអង្គឈ្នួល ខេត្តកណ្តាល មុខរបរបើកបររថយន្ត(ឃាត់ខ្លួន) បើកបរទិសដៅមានទិសដៅពី លិចទៅកើត ពីភ្នំពេញ-ស្អាង(ឃាត់ខ្លួនអ្នកបើកបររថយន្ត)។លុះមកដល់ចំណុចកើតហេតុ បានបើកជែងរថយន្តប្រភេទទេសចរណ៍ ទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក SUZUKI Let ពណ៌ស ពាក់ស្លាកលេខ កណ្តាល1X-9478បើកបរដោយឈ្មោះហេង ស៊ីថុន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ ដែលបើកបរមានទិសដៅផ្ទុយគ្នាបណ្តាលឱ្យស្លាប់ អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ។

បច្ចុប្បន្នម៉ូតូខូចខាតធ្ងន់០១គ្រឿងនិងរថយន្ត០១គ្រឿង ត្រូវបានកម្លាំងប៉ូលិសជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។បើតាមការសន្និដ្ឋានបឋមថា «ករណីនេះបង្កឡើងដោយអ្នកបើកបរថយន្តធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្នប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់»៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *