មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដាស់តឿនក្រើនរំលឹកដាក់វិន័យតឹង រឹងដល់ នាយពលទាហានចំណុះ ទីបញ្ជាការនិងកងឯកភាពតាមបណ្ដាអង្គភាព ត្រូវយកចិត្តទុកដាក់ពីច្បាប់ លក្ខន្តិករបស់កងយោធពលខេមរភូមិន្ទ

ព្រះវិហារៈ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ធ សុភក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដាស់តឿនក្រើនរំលឹក និងដាក់វិន័យយ៉ាងតឹងរឹងដល់នាយទាហាន ពលទាហានចំណុះ ទីបញ្ជាការទាំង អស់ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់នូវច្បាប់ លក្ខន្តិករបស់ កងយោធពលខេមរ ភូមិន្ទ និងបរិបទកូវិដ១៩ ដែលកំពុងរាតបាតក្នុងសហគមន៍២០កុម្ភៈ ដែលរាជរដ្ឋាភិបាលកំពុងតែមាន វិធានការយ៉ាង ម៉ីងម៉ាត់ទប់ស្កាត់ការរីករាលដាលឆ្លងដល់ មនុស្សគ្រប់មជ្ឈដ្ឋានក្នុងប្រទេស។ ប្រសាសន៍ក្រើនរំលឹកដល់នាយ ពលទាហានបែបនេះ ឯកឧត្ដម មេបញ្ជាការបានធ្វើឡើងនៅ រសៀលថ្ងៃ ទី៤ ខែឧសភា ឆ្នាំ២០២១នេះនៅទីបញ្ជាការតបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្នុងកិច្ចប្រជុំបូកសារុបលទ្ធផលការ រងារយោធា ប្រចាំខែមេសា ឆ្នាំ២០២១ និងដាក់ចេញទឹសដៅការងារយោធា ប្រចាំខែឧសភា ឆ្នាំ២០២១។

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ មេបញ្ជាការ បានជម្រុញ បន្ថែមដល់លោកមេបញ្ជាការគ្រប់បណ្ដាអង្គភាព ត្រូវយកចិត្ដទុកដាក់ ណែនាំដល់នាយ ទាហាន នាយទាហានរង នឹងពលទាហាន ទាំងអស់នៅក្នុង អង្គភាពរបស់ខ្លួនត្រូវយកចិត្ដទុកដាក់អំពី ការងារអង្គភាព ការថែទាំអាវុធយុទ្ធភណ្ឌ ជាពិសេសកម្លាំង ការពារព្រំដែនត្រូវ សហការជាមួយកម្លាំងសម្ថតកិច្ច ចំរុះដើម្បី ទប់ស្កាត់បងប្អូនប្រជាពលរដ្ឋឆ្លង ដែនខុសច្បាប់ ទប់ស្កាត់បទល្មើសផ្សេងៗនឹងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩ ត្រូវអនុវត្ដនៅ វិធានការ របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ នឹងតាមកាណែនាំរបស់ ក្រសួងសុខាភិបាលអោយបាន ត្រឹមត្រូវជាប្រចាំ។

លើសពីនេះទៅទៀត ឯកឧត្ដមមេបញ្ជាការបានដាក់វិន័យយ៉ាងតឹងរឹងដល់នាយទាយទាហាន ពលទាហាន ចំណុះទីបញ្ជាការក៍ដូចជាតាមផ្នែកសឹករងទាំងអស់ នណាម្នាក់ ពាក់ព័ន្ធការសេព គ្រឿងញៀន ការជួញដូរគ្រឿងញៀនត្រូវបណ្ដេញចោលពីជួរកងយោធពលខេមរភូមិន្ទ និងយកតែ អត្តលេខមកវិញ និងប្រគល់ឲ្យសមត្ថកិច្ចជំនាញចាត់ការតាមនិតិវិធីច្បាប់ផងដែរ៕ដោយ សេង ពិសិដ្ឋ

You might like

Leave a Reply

Your email address will not be published. Required fields are marked *