កម្លាំងយោធាសឹករងខេត្តកំពង់ធំបំផុសចលនាប្រឡងប្រណាំងបង្កបង្កើនផលលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព

កំពង់ធំ៖  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យ ដឹងថាមានសកម្មភាពការងារបង្ក បង្កើនផល  ក្នុងចលនាប្រឡងប្រណាំង របស់អង្គភាពផ្នែកសឹករងស្ទឹងសែន ដើម្បីលើក ស្ទួយជីវភាពរស់នៅរបស់កងទ័ព ក្នុងកាលៈទសៈ ដែលកងកម្លាំងទាំងអស់ រស់នៅប្រមូល ផ្ដុំក្នុងអង្គភាព ជៀសវាងការឆ្លងរីករាលដាលមេរោគកូវីដ១៩។

លោកឧត្តមសេនីយ៍ទោសោម ស៊ុន បានថ្លែងថា នៅគ្រប់ផ្នែកសឹករងក្រុង/ស្រុក ទាំង៩ និងវរសេនាតូចទាំងពីរ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សុទ្ធតែត្រូវបានចូលរួមក្នុងការអនុវត្តចលនាប្រឡងប្រណាំង ពីអង្គភាពមួយទៅអង្គភាពមួយ លើការងារបង្កបង្កើនផលចិញ្ចឹមសត្វ លើកស្ទួយជីវភាពរស់នៅ របស់កងទ័ព បង្កើនថែមលើគោលរបបដែលថ្នាក់លើបានកំណត់ ដោយមិនអនុញ្ញាតឲ្យបងប្អូនចេញក្រៅអង្គភាព ដើម្បីទប់ស្កាត់ក្នុងបរិបទកូវីដ១៩ ចូលក្នុងទីតាំងអង្គភាពនីមួយៗ។

លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា កម្លាំងទាំងអស់ បានត្រៀមចល័តអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើ គ្រប់ពេលវេលា រួមទាំងបានក្រើនរំលឹកដល់យោធិនគ្រប់រូប និងក្រុមគ្រួសារត្រូវតែប្រុងប្រយ័ត្នការពារខ្លួន ឲ្យជៀសផុតពីជំងឺកូវីដ១៩ ទោះបីយើងទាំងអស់គ្នា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំងពីរលើករួចហើយក្តី គឺត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ ការពារ របស់សម្ដេចតេជោ  ហ៊ុន  សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *