អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ដឹកនាំក្រុមការងារយុវជន ស.ស.យ.ក ខេត្ត ចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនពលរដ្ឋខ្វះខាត នៅស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានចូលរួមជាមួយ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងលោកឧត្តមសេនីយ៍ត្រី ទី សុខា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ជូនដល់ពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ចំនួន០២គ្រួសារ ដូចខាងក្រោម:

១.គ្រួសារលោកតា ឌួង ទូច អាយុ ៧៦ ឆ្នាំ

២.គ្រួសារលោកយាយ ទូច ម៉កអាយុ៦៤ ឆ្នាំ រស់នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

អំណោយផ្ដល់ជូនមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស,ត្រីខ ២ឡូ,ទឹកស៊ីអ៊ីវ ១យួ ទឹកត្រី១យួរ,អំបិល១ គីឡូក្រាម,ស្ករស ១គីឡូក្រាមប៊ីចេង០.៥គីឡូក្រាម,សៀង២ដប,ទឹកសុទ្ធ៥យួរ រួមនិងថវិកាមួយគ្រួសារមួយគ្រួសារ២៥ម៉ឺនរៀល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានក្រើនរំលឹក ដល់គ្រួសារនីមួយៗ ត្រូវយកចិត្តទុកដាក់ ពីសុវត្ថិភាពសុខភាព ផ្ទាល់ខ្លួន ពិសេសនោះ ត្រូវអនុវត្តនូវវិធានការ ៣ការពារនិង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែន។ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ19 ចូលក្នុងសហគមន៍។

ឯកឧត្តមបានលើកឡើងថា ៖ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិន បានណែនាំឱ្យក្រុមការងារទាំង អស់បន្តចុះផ្សព្វផ្សាយជារៀងរាល់ថ្ងៃនូវវិធានការនានា របស់រដ្ឋបាលខេត្ត  និងវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធាននានារបស់ក្រសួងសុខាភិបាល ដោយណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីកាតព្វកិច្ច ពាក់ម៉ាស លាងដៃជាមួយសាប៊ូ  ឬជែល ទឹកអាល់កុល រក្សាគម្លាតសង្គមអោយបាន១.៥ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងសហគមន៍ ។ លើសពីនេះ ត្រូវឱ្យប្រជាពលរដ្ឋ ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយក៏ត្រូវយល់ថា មានតែគណបក្សប្រជាជនកម្ពុជា ដែលតែងតែជួយផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋ ដែលទទួលរងនូវការខ្វះខាត ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *