ថវិកាបេឡាមរណៈសង្រ្គោះចំនួន ១៦,០០០,០០០៛ត្រូវបានប្រគល់ជូនក្រុមគ្រួសារសព សមាជិក សមាគមអតីតយុទ្ធជន ចំនួន ០៤គ្រួសារសព

ព្រះវិហារៈ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ  និងជា ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ  បានដឹកនាំ ក្រុមការងារ សមាជិកសមាជិការនៃសមាគម ក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន បាននាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ១៦,០០០,០០០៛ ផ្ដល់ជូនដល់ក្រុមគ្រួសារសព សមាជិកសមាគមអតីតយុទ្ធជន ដែលបានទទួលមរណៈភាពចំនួន ០៤នាក់នៃសព ដោយក្នុង ១គ្រួសារសព ទទួលបានថវិកាចំនួន ៤,០០០,០០០៛ ក្នុងនោះរួមមាន ៖

សពទី១ ឈ្មោះ ពុត សាល ភេទស្រី អាយុ៨៦ឆ្នាំ ជាគ្រួសារពលី ដែលបានទទួលមរណៈភាព នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។  សពទី២ ឈ្មោះ ប៉ាត់ ឃីន ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនពិការ បានទទួលមរណៈភាពនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅភូមិបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ។ សពទី៣ ឈ្មោះ រស់ សុគុណ ភេទស្រី អាយុ៥២ឆ្នាំ ជាគ្រួសារពលី បានទទួលមរណៈភាពនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ សពទី៤ ឈ្មោះ ហេង ជី ភេទប្រុស អាយុ៤៧ឆ្នាំ ជានិវត្តជន បាន ទទួលមរណៈភាពនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នៅភូមិអូរ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ។

ក្នុងការចុះប្រគល់ថវិកាបេឡាមរណៈសង្រ្គោះចំនួន៤គ្រួសាសពរនោះផងដែរ ឧត្ដមសេនីយ៍ទោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានពាំនាំប្រសាសន៍សួសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីថ្នាក់ដឹកនាំសមាគម ជាពិសេស សម្ដេច តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះគ្រួសារនៃសពទាំង៤គ្រួសារ នៅទឹកចិត្តមិនអាចកាត់ផ្ដាច់បានដែលយុទ្ធជន ទាំងនោះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតស៊ូជួយរំដោះជាតិមាតុភូមិឲ្យរួចផុតពីភ្នក់ភ្លើងសង្រ្គាម និងឈានមកដល់ប្រជាពលរដ្ឋរស់រានមាន ជីវិតយ៉ាងប្រសើរឡើងវិញ និងប្រទេសមានការ អភិវឌ្ឍន៍គ្រប់ទឹសទីនាពេលបច្ចុប្បន្ននេះផងដែរ៕ដោយ សេង ពិសិដ្ឋ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *