ប្ដីប្រពន្ធ២នាក់ជាកម្មកររោងចក្រនៅទីក្រុងភ្នំពេញ មកផ្ទះនៅខេត្តកំពង់ឆ្នាំង ប្ដីរកឃើញវិជ្ជមានកូវីដ-១៩ប្រពន្ធធ្វើតេស្ដលើកទី១អវិជ្ជមានតែមានពាក់ពន្ធ័មនុស្សជាង២០នាក់

ខេត្តកំពង់ឆ្នាំង:នៅល្ងាចថ្ងៃទី៣ ខែឧសភា២០២១ម្សិលមិញនេះ  មានកម្មកររោងចក្រពីរនាក់ប្ដីប្រពន្ធធ្វើការនៅទីក្រុងភ្នំពេញ បានមកនៅផ្ទះក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ពេលពួកគេបានមកដល់ផ្ទះ រយៈពេលប្រមាណជាង២ម៉ោង ពីនាក់ប្តីប្រពន្ធបានទូរស័ព្ទទៅម្ដាយនៅឯភូមិគៀនតាម៉ា ឃុំកំពង់អូស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យម្ដា យនាំកូនស្រីពីរនាក់គឺកូនស្រីបងអាយុ៤ឆ្នាំ កូនស្រីប្អូនអាយុ ២ឆ្នាំ ដែលនៅនឹងម្ដាយឱ្យ មកផ្ទះនៅឯភូមិព្រៃខ្មែរនេះបើយោងតាមការអោយដឹងពីអធិការនគបាលស្រុករលាប្អៀរលោក វរះសេនីយ៍ឯក ទឹម​ចន្ធី ។

លោកបន្តថានៅ ពេលម្ដាយយកកូនមកដល់ផ្ទះ នៅក្មុងភូមិព្រៃខ្មែរ ដោយនឹក រលឹកកូនខ្កាំងពេកគ្រាន់តែបានឃើញកូនម្តាយក៏ស្ទុះទៅអោបកូនទាំងពីរដោយមិនបាននឹក ឃើញខ្លួនមានជាប់ពាក់ពន្ធកូវីដ១៩នោះឡើយ។ស្របពេលរដែររថយន្តរបស់មន្ទីរសុខាភិបាលខេត្ត មកដល់ហើយបានដឹកគេទាំងពីរនាក់ប្ដីប្រពន្ធទៅធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលសាលាគំរូក្រុង ក្នុងក្រុងកំពង់ឆ្នាំងផងដែរ ។ចំណែកកូនស្រីទាំង២ នាក់ក៏ត្រូវម្ដាយយកត្រឡប់ ទៅផ្ទះនៅភូមិគៀនតាម៉ា ទាំងយប់វិញភ្លាមៗផងដែរ។

ប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវិជ្ជបណ្ឌិត ប្រាក់វ៉ុន  បានអោយដឹងនៅល្ងាចថ្ងៃទី៣ ខែឧសភា២០២១ នេះថា ពីរនាក់ប្ដីប្រពន្ធខាងលើនេះ ប្តីមានឈ្មោះ សំ សុភារិទ្ធ អាយុ២៥ ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ T.L មានទីតាំងនៅកំបូល រាជធានីភ្នំ ពេញ នៅម្ដុំរោងចក្រចាក់ជីង ដែលជាតំបន់ក្រហម ។

នៅថ្ងៃទី១ ខែឧសភា ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលក៏បានយកសំ ណាកទាំងពីរនាក់ប្ដីប្រពន្ធ ទៅពិនិត្យលុះនៅថ្ងៃទី២ ខែឧសភានេះ លទ្ធផលប្តី មានវិជ្ជមាន កូវីដ១៩ ឯស្ត្រីជាប្រពន្ធតេស្តលើកទី១លទ្ធ ផល (អវិជ្ជ មាន) ។

ដោយឡែកកូនស្រីទាំងពីរនាក់ និងអ្នកពាក់ព័ន្ធជាមួយប្ដីប្រពន្ធខាងលើនេះ ជាង២០ នាក់ទៀតនឹងត្រូវឱ្យយកមកពិនិត្យសំណាកជាចាំបាច់ផងដែរ  ៕ អ្នកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *