រដ្ឋបាលខេត្តប៉ៃលិន ចាត់ឱ្យមន្ទីរជំនាញ ចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅសាខាក្រុមហ៊ុន វីរៈប៊ុនថាំ ដើម្បីឱ្យអតិថិជនចូលយករបស់បញ្ញើ

ខេត្តប៉ៃលិន ៖ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប៉ៃកិបចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ និងតាមការណែនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បីបញ្ជៀសនូវការខូចខាតរបស់បញ្ញើ ក៍ដូចជាកញ្ចប់ឥវ៉ាន់របស់ភ្ញៀវ ដែលមានការកកស្ទះ នៅក្នុងសាខាក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស ទេសចរណ៍ និងដឹកអ្នកដំណើរ រហូតមកដល់ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ មន្ត្រីនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត សហការជាមួយមន្ទីរ សុខាភិបាល បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-19 នៅលើឥវ៉ាន់ ដែលមានការកកស្ទះ ក្រោយពីបានផ្ញើមកពីតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធរខេត្ត បានចាត់ឱ្យខាង មន្ត្រីសុខាភិបាលដាក់គោលដៅត្រួតពិនិត្យទៅលើបុរសអ្នក បើកបររថយន្ត ក្រុមហ៊ុនខាងលើ មានវិជ្ជមាន ជំងឺកូវីដ-១៩ ។ ហើយដើម្បីបញ្ចេញឥវ៉ាន់ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ត ដែលបានប្រើប្រាស់សេវាបញ្ញើរបស់ក្រុមហ៊ុនវីរៈប៊ុនថាំក្នុងខេត្ដប៉ៃលិន ទាំង២សាខា រួមមានសាខាក្រុងប៉ៃលិន និងសាខាស្រុកសាលាក្រៅ (ព្រំ) ។ ទើបអាជ្ញាធរខេត្តរៀបចំឱ្យមានការបាញ់ ថ្នាំសម្លាប់មេរោគ រួចអាចឱ្យប្រជាពលរដ្ឋចូលយកឥវ៉ាន់ទៅផ្ទះរបស់ខ្លួនបាន មិនមានការឆ្លង មេរោគ នេះឡើយ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *