ខេត្តកំពង់ឆ្នាំង: ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម ឡុង ឈុន ឡៃ ប្រធាន ក្រុម ប្រឹក្សា ខេត្ត កំពង់ឆ្នាំង រួមដំណើដោយឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តអភិបាលស្រុកជលគីរី អញ្ជើញចុះសួរសុខទុក្ខ និង បាន នាំ យក អំណោយផ្តល់ទៅជូនមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យ ប្រពៃគិរី ក្នុងស្រុកជលគិរី។នៅក្នុងដំណើរចុះសួរសុខទុក្ខនោះឯកឧត្តម ឡុង ឈុនឡៃ បានលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។
អំណោយ ដែលបានផ្តល់ជូនមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ប្រពៃគិរី រួមមាន ៖ ទឹកបរិសុទ្ធវីតាល់ ២៥កេស , ទឹកផ្លែឈើ ៧កេស , មី ៣កេស , ពងទា ៤០០គ្រាប់, អង្ករ ១តោន, ត្រីខ ៥០០កំប៉ុង និង២យួរ, ទឹកស៊ីអ៊ីវ ១២០ដប, ម៉ាស់ ១០ប្រអប់ និង១០០, ធុង លាង សម្អាត ដៃ ៥, សាប៊ូ ២០ដុំ, ទឹកសុទ្ធ ១១០យួរ , អាកុល ៤លីត្រ ផងដែរ៕អ្នកស្រីសានផល្លា