ខេត្តកំពង់ឆ្នាំង:ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះប្រជាពលរដ្ឋរាប់សិបនាក់ រសនៅក្នុងភូមិជ្រៃបាក់ ស្រុករលាប្អៀបានលើកគ្នាមកតវ៉ារារាំងអាជ្ញាធរមិនឲ្យយកសពស្ត្រីម្នាក់មកបូជានៅក្នុងទីបច្ឆាវត្តជ្រៃបាក់ឡើយ ដែលស្ត្រីខាងលើនេះបានស្លាប់ដោយសារវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ព្រោះតែខ្លាចឆ្លងរីរាលដាលជំងឺកូវី១៩ ចូលក្នុងសហគមន៍របស់ពួកគាត់ ។ ប្រជាពលរដ្ឋទាំងអស់បានលើកឡើងថា ការដែលពួកគាត់បាននាំគ្នាមករារាំងដល់អាជ្ញាធរមិន ឲ្យដឹកសពដែលស្លាប់ដោយជម្ងឺកូវីដ-១៩ យកមកបូជានៅក្នុងទីអារាមនេះដោ យសារតែពួកគាត់ ខ្លាចជំងឺនេះ ឆ្លងដល់កូនចៅរបស់ពួកនៅក្នុងមូល ដ្ឋាន ដែលតែងតែចេញចូលមក ធ្វើបុណ្យទានក្នុង វត្តនេះមិនដែលដាច់។ ព្រោះសព្វថ្ងៃនេះពួកគាត់និងកូនចៅទាំង អស់គ្នាបានខិតខំការ ពារទប់ស្កាត់ មិនអោយមានការឆ្លងនៃជំងឺកូវីដ- ១៩នេះ ដោយបានខិតខំអនុវត្តតាមការណែនាំរបស់ក្រសួងសុខា ភិបាល ពិសេសអនុវត្តន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការ ពារ នឹង៣កុំ យ៉ាងខ្ជាប់ខ្ជួន ដោយ សារតែខ្លាចជំងឺដ៏កាចសាហាវមួយនេះឆ្លងចូលក្នុងសហគ មន៍ដោយសារតែគ្មានជំរើស ទើបពួកគាត់ ហាមឃាត់បែបនេះ។ ដោយឡែកមុនពេលកើតហេតុការណ៍ខាងលើនេះគឺនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះលោក យង់ សៅវុឌ្ឍី អភិបាលស្រុករលា ប្អៀរ និងលោក យិន សាវ៉េន អភិ បាលក្រុងកំពង់ឆ្នាំង រួមទាំងលោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ មានមកវត្តជ្រៃបាក់ ធ្វើការបោស សំអាតនៅជុំវិញទីបច្ឆា ដើម្បីរៀបចំបូជាសពស្ត្រីខាងលើនេះទៅតាមបច្ចេកទេសនិង វិធានការដែល ថ្នាក់លើបានណែនាំ។ ពាក់ពន្ធនិងករណីខាងលើនេះ អភិបាលស្រុករលាប្អៀរ លោក យ៉ង់សៅវុឌ្ឍូ បានឲ្យដឹងថា ការរៀបចំបូជាសពស្ត្រីដែលមានវិជ្ជមានកូវីដ-១៩ខាងនេះ គឺជាការរៀបចំបន្ទាន់មួយ ដោយមិនទាន់មានកន្លែងត្រឹមត្រូវដូច្នេះលោកជ្រើសយកទីនេះ គឺជាកន្លែងស្ងប់ស្ងាត់ ដែលវត្តនេះ ស្ថិតនៅដាច់ឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមិនមានប៉ះពាល់អ្វីឡើយ ពិសេសការរៀបចំបូជា នៅក្នុងទីបច្ឆានេះក៏បានរៀបចំមានអនាម័យ និងបច្ចេកទេសត្រឹមត្រូវក្នុងការបូជាដោយភាព ទទួលខុសត្រូវច្បាស់លាស់ ផងដែរ ។ អភិបាលស្រុករលាប្អៀបានអោយថា ទៀតថាទីនេះគឺបូជាតែ សពស្ត្រីម្នាក់នេះទេពេលក្រោយៗទៀតបើមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នឹងត្រូវយកទៅ បូជានៅកន្លែងថ្មី ដែលមានទីតាំងនៅឯជើងភ្នំមួយកន្លែងឋិតក្នុងស្រុករលាប្អៀរ ។
បន្ទាប់ពីមាន ការតវ៉ានិងរារាំងពីប្រជាពលរដ្ឋ មិនឲ្យយកសពស្ត្រីដែលមានជំងឺកូវីដ-១៩យកមកបូជា នៅទីនេះ លោកអភិ បាលខេត្តក៏បានសម្រេចយកសពស្ត្រីខាងលើយកទៅបូជានៅ កន្លែងផ្សេងវិញ តាមសំណូមពររបស់ប្រជាពលរដ្ឋ៕អ្នកស្រី សានផល្លា