បុត្រាសម្តេចតេជោ ឧបត្ថម្ភ គ្រែ ២៥០ ខណៈមន្ទីរពេទ្យមេគង្គកំពង់ចាម នឹងដំណេីរការព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ នៅដេីមខែឧសភានេះ

កំពង់ចាម :   បុត្រា សម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  គឺឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ បានជួយឧបត្ថម្ភគ្រែពេទ្យចំនួន ១០០គ្រែ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដា្ឋនស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងលោកជំទាវ បានជួយឧបត្ថម្ភគ្រែពេទ្យចំនួន ១៥០គ្រែ  សម្រាប់  មន្ទីរពេទ្យ មេគង្គ កំពង់ចាម  ដែល នឹង ចាប់ផ្ដើម បេីក ដំណើរការ ព្យាបាល អ្នក វិជ្ជមាន កូវីដ -១៩  ជូនបងប្អូន ប្រជាពលរដ្ឋ  ក្នុង ខេត្តកំពង់ចាម  និង ខេត្តត្បូងឃ្មុំ  នៅ ដើម ខែ  ឧសភា  ឆ្នាំ ២០២១ នេះ   ។

គួរ រំលឹក ផង ដែរ ថា  បន្ទាប់ ពី ព្រឹត្តិការណ៍ ២០កុម្ភៈ  បានរីក រាលដាលដល់  ខេត្តត្បូងឃ្មុំ  និង ខេត្តកំពង់ចាម  សម្តេច អគ្គមហាសេនាបតី  តេជោ   ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  បាន ណែនាំ ដល់ រដ្ឋបាល ខេត្តកំពង់ចាម  ឲ្យ យក ទីតាំង ធ្វើ ចត្តាឡីស័ក នៃសណ្ឋាគារ មេគង្គ  ដែល មានចំនួន ៧១បន្ទប់  សម្រាប់ ធ្វើ  ជា មន្ទីរពេទ្យ ព្យាបាល  អ្នក វិជ្ជមានវីរុស  កូវីដ -១៩  ។

ដោយឡែក កាលពី ចុង សប្ដាហ៍ កន្លង ទៅ នេះ  ក្នុង ដំណើរ អញ្ជើញ ចុះ ពិនិត្យ វឌ្ឍនភាព នៃ ការ កែលំអ មន្ទីរពេទ្យ មេគង្គ កំពង់ចាម  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ណែនាំ ដល់ មន្ត្រីជំនាញពាក់ព័ន្ធ     ត្រូវ ពន្លឿន ការងារ នេះ   ឲ្យ បាន ឆាប់ រួចរាល់    ទាំង មាន គុណភាព  និង សោភណភាព    ក្នុងនោះ ត្រូវរៀបចំ បន្ទប់ សម្រាប់ បុគ្គលិក សុខាភិបាល  និង បន្ទប់  គ្រែ សម្រាប់  អ្នក ជំងឺ  ដោយមានការ រៀបចំ បំពាក់  សម្ភារ  បរិក្ខារ  និង បណ្តាញ ទឹក  ភ្លើង ថ្មី ព្រមទាំង  សំអាត បរិស្ថាន ក្នុង អគារ  និង ទីធ្លានៅ ខាង ក្រៅ    ឲ្យ បាន ស្អាត  ល្អ  ដេីម្បី ប្រែ ក្លាយ អតីត សណ្ឋាគារ មេគង្គ នេះ  ឲ្យ ក្លាយ  ទៅ ជា មន្ទីរពេទ្យ  ប្រកប ដោយ ជំនឿ និង ការជឿ  ទុកចិត្ត  សម្រាប់ ព្យាបាល អ្នក វិជ្ជមាន កូវីដ -១៩  ជូនបងប្អូន ប្រជាពលរដ្ឋ  ក្នុង ខេត្តកំពង់ចាម  និង ខេត្តត្បូងឃ្មុំ  នៅ ដើម ខែ  ឧសភា  ឆ្នាំ ២០២១ នេះ   ។

បេីយោងតាម    សេចក្តី ជូន ដំណឹង របស់ ក្រសួង សុខាភិបាល  គិត ត្រឹម ថ្ងៃ ទី ១  ខែឧសភា  ឆ្នាំ ២០២១ នេះ  បាន រក ឃើញ អ្នក វិជ្ជមាន វីរុសកូវីដ -១៩   ថ្មី  ចំនួន៤នាក់  ដែល រស់នៅ ក្នុង ស្រុក មួយ ចំនួន  នៃ ខេត្តកំពង់ចាម  ។ បច្ចុប្បន្ន អ្នក វិជ្ជមាន កូវីដ -១៩  កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ បង្អែក ខេត្តកំពង់ចាម  មាន ចំនួន ៦០នាក់  ក្នុងនោះ អ្នក ប៉ះពាល់ ដោយ ផ្ទាល់  និង ប្រយោល ជា ច្រើន នាក់ផងដែរ  ដែល កំពុង ធ្វើ ធ្វើចត្តាឡីស័ក  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *