ព្រះវិហារៈ បុគ្គលអនុសេនីយ៍ទោ អៀ គាវាស្នា អត្តលេខ៦១២១១ ជានាយផ្នែកប្រឆាំងបទល្មើស គ្រឿងញៀន នៃអធិកាដ្ឋានរនគរបាលស្រុកឆែប ត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានផ្អាកការងារបណ្ដោះអាសន្ន ដើម្បីរងចាំ សេចក្ដីសម្រេចជាថ្មី ពាក់ព័ន្ធក្នុងករណីយកកាំភ្លើង បាញ់បោះដោយសេរីជាច្រើនគ្រាប់សំដៅហ្វូងសត្វគោ ប្រជាពលរដ្ឋខណៈសត្វគោ ដើរស៊ីស្មៅកណ្ដាល វាលស្រែបណ្ដាលឲ្យងាប់សត្វគោចំនួន២ក្បាល កាលពីថ្ងៃ ទី០១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅ ភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។ ពាក់ព័ន្ធនិងបុគ្គលខាងលើនេះដែរ លោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាល ខេត្តព្រះវិហារ មិនលើកលែងនិងចាត់ការទៅតាមច្បាប់វិន័យរបស់កងកម្លាំងទៅលើបុគ្គឈ្មោះ អៀ គាវាស្នា(ហៅពែក)នេះដែលបានប្រព្រឹត្តខុសច្បាប់វិន័យដោយយកអាវុធទៅប្រើប្រាស់បាញ់បោះ ដោយសេរីគ្មានបទបញ្ជាផងដែរ៕SPS