ឃាត់ខ្លូនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកកោះធំ

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកកោះធំឃាត់ខ្លួនក្នុងជួញដូរដោយ ខុសច្បាប់នូវ សារធាតុញៀន កាលពីថ្ងៃទី០១ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៣រសៀល នៅចំណុចខាងកើតភូមិថ្មី ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។ ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ថា វិទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិថ្មី ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។វត្ថុតាងចាប់យកមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន០៩កញ្ចប់និងធំ០១កញ្ចប់,ទូរស័ព្ទអុិនចុចពិលចំនួន០១គ្រឿង,ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ដែលមានស្លាកលេខកណ្តាល1P-6661ចំនួន០១គ្រឿងនិងសម្ភារៈសម្រាប់វេចខ្ចប់ ច្រកថ្នាំញៀនមួយ ចំនួនទៀត។ ប៉ូលិសបន្តថា ដំបូងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលពោធិ៍បានចុះល្បាតនៅ តាមភូមិសាស្រ្ត របស់ខ្លួនគ្រប់គ្រងក៏ទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានមុខសញ្ញាកំពុងតែធ្វើសកម្មភាព លក់និងចែកចាយថ្នាំញៀននៅចំណុចទីតាំងកើតហេតុខាងលើ។ក្រោយពេលទទួលបានព័ត៌មានភ្លាមកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលពោធិ៍បាន ក៏ចុះទៅដល់ចំណុចកើតហេតុខាងលើបានឃាត់ ខ្លួនមុខសញ្ញា សង្ស័យម្នាក់ ហើយឆែកឆេរដងខ្លួនរកឃើញមានលាក់ទុកថ្នាំញៀនម៉ាទឹកកក ចំនួន០៩កញ្ចប់តូច ដោយលាក់ទុកក្នុងកញ្ចប់បារី MEVIUS ដែលបានដាក់នៅក្នុងហោប៉ាវខោខាងក្រោយ។

នៅចំពោះមុខសមត្ថកិច្ច ,ជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថា «ថ្នាំញៀនម៉ាទឹកកកនេះ ពិតជាថ្នាំញៀនដែលខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះទេមានអាយុប្រហែលជាង២០ឆ្នាំ ជនជាតិខ្មែរ ដែលមានទីលំក្នុងឃុំត្រើយស្លា ស្រុកស្អាង ដោយគេបានជិះម៉ូតូយកមកលក់ឱ្យនៅ ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២១ វេលាម៉ោង១និង០៥នាទីរសៀលក្នុងតម្លៃ១៥មុឺនរៀល ដើម្បីយកមក ទុកលក់និងចែកចាយបន្តឱ្យទៅពិតប្រាកដមែន»។ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍ពោធិ៍បានបញ្ជូនមុខសញ្ញាសង្ស័យខាងលើនេះរួមទាំងវត្ថុតាងថ្នាំញៀនយកមកកាន់អធិការដ្ឋានប៉ូលិសស្រុកកោះធំ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតហើយកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *