នគរបាល ខេត្តសៀមរាប ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ សម្លាប់ ប្រពន្ធ រួច យក ទៅ ដុត ចោល នៅ ចំនុច ដីចំការ របស់ ខ្លួន

ខេត្តសៀមរាប  ៖ កាលពី ថ្ងៃ ទី ៣០  ខែមេសា  ឆ្នាំ ២០២១កន្លងទៅនេះ  សមត្ថកិច្ច នគរបាលខេត្តសៀមរាប បាន ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធសម្លាប់ ប្រពន្ធ  រួច យក ទៅ ដុត ចោល នៅ ចំនុច ដីចំការ របស់ ខ្លួន ។

ជនសង្ស័យឈ្មោះ  អេ ង  អឿ ន  ភេទ ប្រុស  អាយុ ៥២ ឆ្នាំ  មាន ទីលំនៅ ភូមិ ខ្នារ ក្រៅ ( ត្រពាំង ត្បាល់  )  ឃុំ កន្ទួត  ស្រុក ស្វាយ លើ  ខេត្តសៀមរាប  ។

តាម របាយការណ៍ បាន ឲ្យ ដឹង ថា  សង្ស័យ បាន ប្រព្រឹត្ត ករណី ឃាតកម្ម  កាលពី ថ្ងៃ ទី ២៧  ខែមេសា  ឆ្នាំ ២០២១  វេលា ម៉ោង ១១.១០ នាទី  នៅ ចំណុច ផ្ទះ របស់ ខ្លួន ភូមិ ខ្នា ក្រៅ  ឃុំ កន្ទួតស្រុក  ស្វាយ លើ  ខេត្តសៀមរាប ។

ជន រង គ្រោះ ឈ្មោះ  លី  កូ លាប  ( ត្រូវជា ប្រពន្ធ )  អាយុ ៣៦ ឆ្នាំ  រស់នៅ ភូមិ  ឃុំ ខាងលើ ។

នៅ ចំពោះ មុខ សមត្ថកិច្ច ជំនាញ  ជនសង្ស័យ បាន ឆ្លើយ សារភាព ថា  ខ្លួន ពិតជា បាន ប្រព្រឹត្ត អំពើ មនុស្សឃាត លើ ប្រពន្ធ ខ្លួនឯង ពិតប្រាកដ មែន ។  ជនសង្ស័យ បាន បញ្ជាក់ បន្ថែម ថា  ខ្លួន បាន ច្របាច់ក ជន រង គ្រោះ រហូត ដល់ ដាច់ខ្យល់ ស្លាប់  ហើយ អូស សព ទៅ ដាក់ ក្បែរ ទ្រុង ជ្រូក  ដោយ យក កៅស៊ូ តង់ ពណ៌ ខៀវ គ្រប ពីលើ សាកសព  មិន អោយ អ្នក ណា ដឹង នោះ ឡើយ ។  លុះដល់ វេលា ម៉ោង ០៤.០០ នាទី ទៀប ភ្លឺ  ថ្ងៃ ទី ២៩  ខែមេសា  ឆ្នាំ ២០២១  បាន ដឹក សាកសព ដោយ គោ យន្ត កន្ត្រៃ  យក ទៅ ដុត ចោល នៅ ចំនុច ដីចំការ របស់ ខ្លួន ។

មូលហេតុ គឺ បណ្តាល មក ពី ឈ្លោះប្រកែក គ្នា  ដោយ ហាម ប្រពន្ធ មិន ឲ្យ លក់ ដី  និង ខ្លាច ប្រពន្ធ យក លុយ ទៅ លេងល្បែង អស់ ។

សមត្ថកិច្ច នៃ ស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប  បាន កសាង សំណុំរឿង បញ្ជូន ជនសង្ស័យ ទៅ សាលាដំបូង ខេត្តសៀមរាប  ដើម្បី ផ្តន្ទាទោស តាម ច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *