អាងខ្លួនជាប៉ូលីសមានកាំភ្លើងបាញ់សម្លាប់គោរបស់ប្រជាពលរដ្ឋក្រោមហេតុផលថាសត្វគោចូលដីស្រែរបស់ខ្លួន

ព្រះវិហារ៖យ៉ាងហោចណាស់ក៏មានសត្វគោចំនួន២ក្បាលក្នុងចំណោមរាប់រយក្បាលបានងាប់ដោ យស្នាដៃប៉ូលីសទំនើងបានយកកាំភ្លើង AK 47បាញ់បោះសេរីជាច្រើនគ្រាប់សំដៅហ្វូងសត្វគោ ខណៈសត្វគោ ដើរស៊ីស្មៅកណ្ដាលវាលស្រែ។ហេតុការនេះបានកើតឡើង នៅវេលាម៉ោងប្រម៉ាន ១២/៤៥នាទីថ្ងៃត្រង់ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។ តាមសាក្សីត្រួវជាសាច់ញ្ញាតិម្ចាស់គោ បានរៀបរាប់ថា នៅប្រហែលម៉ោង១២ជាង មានសត្វគោ១ហ្វូង បាននាំគ្នាដើស៊ីស្មៅកណ្ដាលវាលស្រែ ស្រាប់តែលឺស្នូកាំភ្លើងផ្ទុះឡើងជាច្រើន គ្រាប់បណ្ដាលឲ្យ សត្វគោ ចំនូន២ក្បាលងាប់ សល់ប៉ុន្មានរត់បាត់អស់។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុនោះបាននិយាយថា សត្វគោចំនួន២ក្បាលដែលត្រូវបាញ់ងាប់នោះ កំណត់មុខសញ្ញាបានថាមានឈ្មោះ អៀ គាវាសនា (ហៅពែក) មានឋានន្តរស័ក្ដអនុសេនីយ៍ទោ មានតួនាទីនាយផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឆែប ជាអ្នកបាញ់សម្លាប់ មូលហេតុសត្វគោទាំងនោះចូលក្នុងដីស្រែរបស់ខ្លួន។

បើតាមការអោយដឹងពីសាច់ញាតិម្ចាស់គោបានបន្ថែមថា ក្រោយកើតហេតុភ្លាមឈ្មោះ អៀ គាវាស្នា (ហៅពែក) មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកឆែប ដែលជាអ្នកបាញ់សម្លាប់សត្វគោចំនួន២ក្បាល ខាងលើនោះ បានយកលុយចំនួន៥លានរៀល ទៅសម្របសម្រួលជាមួយឈ្មោះ ផេង ផល ដែលជាម្ចាស់គោ ជាថ្នូរបញ្ជប់រឿង តែក្រុមគ្រួសារខាងម្ចាស់គោមិនយល់ព្រមទទួល លុយចំនួន៥លានរៀលនោះឡើយ ដោយនិយាយថាទុកអោយច្បាប់ជាអ្នកដោះស្រាយចុះ។

ពាក់ព័ន្ធនិងករណីនេះដែរ ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ មិនលើកលែងនិងចាត់ការទៅតាមច្បាប់វិន័យរបស់កងកម្លាំងទៅលើបុគ្គឈ្មោះ អៀ គាវាស្នា(ហៅពែក)នេះដែលបានប្រព្រឹត្តខុសច្បាប់វិន័យដោយយកអាវុធទៅប្រើប្រាស់បាញ់បោះដោយសេរីគ្មានបទបញ្ជាផងដែរ៕SKS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *