ខេត្តកំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី១មេសា២០២១នេះបានដឹងការពិតហើយជុំវិញការផ្ទុះបាតុភាពអាវុធដែលចោទប្រកាន់លោកអភិបាលស្រុកសាមគ្គីមានជ័យខឹងគោចូលស៊ីស្មៅមុខសាលាស្រុក បានទាញយកកាំភ្លើងបាញ់AKស្វាយបត់បាញ់បណ្ដាលឱ្យងាប់១ក្បាលប្រកាច់ងាប់ ភ្លាមៗ លោកអភិបាលស្រុកសាមគ្គីមានជយ័ បានបដិសេធ មិនមែនជាស្នាដៃរបស់លោក នោះ ឡើយ ។
បើតាមការចុះស្រាវជ្រាវរបស់ស្នងការរងនគរបាលខេត្ត លទ្ធផលគឺច្បាស់ថាពិតជាងជា ស្នាដៃរបស់ អភិបាលស្រុកសាមគ្គីមានជ័យ ពិតមែនព្រោះតែការបាញ់ស្ដារកាណុងកាំភ្លើង របស់គាត់ មិនមែនគប់នឹងដុំថ្មដូចការប្រាប់ពីម្សិលមិញនោះឡើយ ។
នៅសាលាស្រុកសាមគ្គីមានជ័យ ព្រឹកថ្ងៃទី 1 ខែឧសភា ឆ្នាំ 2021 នេះគេសង្កេតឃើញលោកឧត្តមសេនីយ៍ត្រី ប៉ុលវុទ្ធី ស្នងការរងនគរបាលខេត្ត កំពង់ឆ្នាំង រួមដំណើរជាមួយប្រធានការិយាល័យព្រហ្មទណ្ឌផងនោះ បាន ចុះធ្វើការស្រាវជ្រាវ ជុំវិញបាតុភាព ដែលបានកើតឡើងកាលពីរសៀលថ្ងៃទី 30 ខែមេសាម្សិលមិញ ក្នុងករណីគោមួយក្បាលបានងាប់ ដែលគេចោទប្រកាន់ថាជាស្នាដៃរបស់លោក វនស៊ីផា អភិបាលស្រុកទឹកផុសសាមគ្គីមានជយ័ បាញ់សម្លាប់ ដោយសារតែខឹងគោចូលស៊ីស្មៅក្នុងសាលាស្រុក ។
ជាមួយគ្នានោះដែរអ្នកសារព័ត៌មាន មួយក្រុមបានទៅដល់ និងបានត្រឹមតែឈររង់ចាំនៅខាងមុខសាលា ស្រុក ដើម្បីរង់ចាំព័ត៌មានច្បាស់ការតែប៉ុណ្ណោះ រហូតដល់ម៉ោង 10 និង 50 នាទី ព្រឹក ទើបគេឃើញលោក ប៉ុល វុទ្ធី ស្នងការរងអមដំណើរដោយប្រធានការិយាល័យព្រហ្មទណ្ឌ ត្រឡប់ពីសាលាមកវិញ ជាមួយនឹងកាំភ្លើងអាកា47 មួយដើមដាក់ក្នុងរថយន្តរួចត្រឡប់ទៅវិញ ។
ភ្លាមនោះក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ ប៉ុន្តែ ទូរស័ព្ទចូលមិនមាននរណាលើក នោះឡើយ ។
ទោះជាយ៉ាងនេះក្តី នៅវេលាម៉ោងប្រមាណ 11 និង 30 នាទីព្រឹក ថ្ងៃនេះលោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តបានបញ្ជាក់ប្រាប់ក្រុម អ្នកសារព័ត៌មានថា គោ 1 ក្បាល ងាប់នៅមុខសាលាស្រុក កាលពីរសៀលថ្ងៃទី 30 ខែមេសា ពិតជាដោយការសារការបាញ់ស្ដារកាណុងកាំភ្លើង របស់លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យពិតមែន ។
ដោយសារកាលពីរសៀលថ្ងៃនោះ មេឃ រក កលនឹងភ្លៀង លោកអភិបាលស្រុក ក៏បានយកកាំភ្លើង អាកា 47 មួយដើម មកបាញ់ភ្ជុចដី ដើម្បីស្ដារ កាណុង ចៃដន្យក៏ ផ្លាត ទៅត្រូវគោមួយក្បាលបណ្ដាលឲ្យងាប់ពិតមែន ។
ហើយកាំភ្លើងAK ដែលបានប្រើប្រាស់ នោះត្រូវបានលោកស្នងការរងយកមកកាន់ស្នងការដ្ឋាន រួចហើយ ដើម្បីរៀបចំឯកសារ តាមនីតិវិធី ។
អតីតមេបញ្ជាការយោធាម្នាក់ចូលនិវត្តន៍លោកបានអោយដឹងថាច្បាប់អាវុធសូម្បីតែដោះបង់គ្រាប់យកចេញក៍ត្រូវដាក់កាណុងកាំភ្លើងឡើងលើដែរព្រោះខ្លាចនៅក្នុងកាំភ្លើងមានគ្រាប់ហើយការស្តារស្តាការណុងគេបាញ់ឡើងលើដែរមិនមែនដូចអស់យកអាវុធមកស្តារការណុងបាញ់ភ្ជុចដីលោកអស់លោកថានោះឡើយនេះជសកនរិតក្រមប្រើប្រាស់អាវុធ ។
នៅព្រឹកនោះផងដែរក្រុមអ្នកសារព័ត៌មាន បានព្យាយាមជួបជាមួយម្ចាស់គោដែលមានឈ្មោះ ខែក កឿន អាយុ 45 ឆ្នាំ និងប្រពន្ធ ឈ្មោះឡឹក ស្រី អាយុ 42 ឆ្នាំ ទាំង 2នាក់រស់នៅភូមិមា នក លិច ឃុំ មា នក ស្រុកសាមគ្គីមានជ័យ ឲ្យដឹងថា នៅរសៀលថ្ងៃទី 30 មានគេរត់មកប្រាប់ថា គោគាត់បានងាប់ នៅក្នុងសាលាស្រុក លុះពេលគាត់ទៅពិនិត្យមើលឃើញ គោគាត់ងាប់ ដោយសារគ្រាប់កាំភ្លើងពិតមែន តែមិនដឹងអាណាបាញ់នោះទេ។
ក្រោយមកក្រុមមន្ត្រីសាលាស្រុកបានមកសម្របសម្រួលជាសំណងចំនួន 4 លានរៀល គាត់ព្រមទទួលយកដោយមិនចង់មានរឿងវែងឆ្ងាយ ។
យ៉ាងណាក៏ដោយចុះ ព័ត៌មានដែលភ្នាក់ងារយើងទទួលនៅថ្ងៃនេះ ខុសពី ថ្ងៃម្សិលមិញ 100 អង្សារ ដែលធ្វើឱ្យទស្សនិកជន និងអ្នកតាមដានហេតុ ការណ៍ការអស់សំណើចយ៉ាងខ្លាំង ព្រោះម្ដងថាងាប់ដោយគប់នឹងដុំថ្ម តែម្ដងនេះថាបាញ់ភ្ចុចដីដើម្បីស្ដារកាណុង៕ អ្នកស្រីសានផល្លា