សប្បុរសជន បន្តនាំយកអំណោយ ប្រគល់ជូន គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  និង ឯកឧត្ដម  ខ្លូត  ផន  ប្រធាន ក្រុមប្រឹក្សា ខេត្ត  រួមនឹង អភិបាល រង ខេត្ត  នាព្រឹក ថ្ងៃ ទី ១  ខែឧសភា   ឆ្នាំ ២០២១ នេះ  បាន បន្ត ទទួល អំណោយ ជា សម្ភារ  និង ស្បៀងអារហារ   ពី សប្បុរសជននានា  ដែល បាន ចូលរួម ជាមួយ រាជរដ្ឋាភិបាល  ដេីម្បី បង្ការ  ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩   ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា    ប្រយុទ្ធ ប្រឆាំង នឹង  វីរុស កូរ៉ូណា  ដ៏ កាច សាហាវ នេះ  ។

ឆ្លៀត ក្នុង ឱកាសនោះដែរ  ឯកឧត្តម  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  បាន ថ្លែងអំណរគុណ  និង ជូនពរ ចំពោះ សប្បុរសជននានា ដែល បាន  គាំទ្រ  ឧបត្ថម្ភ  ជា សម្ភារ  និង ស្បៀង អាហារ    ប្រគល់ជូន គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ឆ្លង រាតត្បាត ដ៏ កាច សាហាវ នេះ  ហើយ ក៏ជាការជួយ ចែករំលែក  ចំពោះ ទុក្ខលំបាក  និង ការខ្វះខាត របស់បងប្អូន ពលករ ចំណូល ស្រុក  ក៏ដូចជា  អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០កុម្ភៈ  ដែល កំពុង  ធ្វើចត្តាឡីស័ក  ផង ដែរ  ។

គួរ បញ្ជាក់ ផង ដែរថា  ពិធី ប្រគល់  និង ទទួល អំណោយ នេះ  ដោយ អ្នកឧកញ៉ា ឃុន សៀ និងលោកជំទាវ ឧបត្ថម្ភ  អង្ករ ចំនួន២០តោន និងមី ចំនួន១៥០កេសធំ ។ លោក ឧកញ៉ា  ស៊ុង  សារ៉ ន និង លោកជំទាវ  ឧបត្ថម្ភ  ទឹក អាល់កុល  ចំនួន ៥កាន  ម៉ាស ២៥កេស  មី១០០កេស  និង ត្រីខ  ចំនួន ១២កេស ធំ  ។ សហព័ន្ធ ស្រូវ អង្ករ កម្ពុជា  ឧបត្ថម្ភ  អង្ករ ចំនួន  ៥តោន  ។ ព្រះធម្មានុលក្ខណ៍  សេង  ម៉េងលក្ខ័ណ  ព្រះប្រធានលេខាធិការដ្ឋានសាលាគណ ខេត្តកំពង់ចាម  បាន ដឹកនាំ គៀងគរ  និង ឧបត្ថម្ភ  ទឹក បរិសុទ្ធ  ចំនួន ១៩០០យួរ  ។ សមាគមន៍ សាសនា ចក្រ នៃ ព្រះ យេស៊ូគ្រិស្ត  នៃ ពួក បរិសុទ្ធ ថ្ងៃ ចុង ក្រោយ  ឧបត្ថម្ភ  អាវពេទ្យ  ចំនួន ១០០សម្រាប់   ម៉ាស  ៥ម៉ឺន ម៉ាស  និង ស្រោម ដៃ  ចំនួន ១០០០ប្រអប់ ផងដែរ  ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *