អភិបាលស្រុកកៀនស្វាយបានអញ្ចើញចុះឬៅសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅមណ្ឌលចត្តាឡីស័កសាលាវិទ្យាល័យជ័យវរ្ម័នទី៧ដីឥដ្ឋ

ខេត្តកណ្តាលៈនៅព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០២១លោក អ៑ូឈាង អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយខេត្តកណ្តាល។

បានអញ្ចើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៥០នាក់ដែលស្នាក់ក្នុងមណ្ឌលធ្វើចត្តាឡីស័កសាលាវិទ្យាល័យជ័យវរ័្មនទី៧ដីឥដ្ឋក្នុងឃុំដីឥដ្ឋស្រុកកៀនស្វាយដែលមានរយៈពេល១៤ថ្ងៃមកហើយដោយមិនឃើញមានរោគសញ្ញាជម្ងឺកូវីដ-១៩ ឡើយ។

ដោយមានការចូលរួមពីលោកជា ប៑ុនធឿនប្រធានក្រុមប្រឹក្សាស្រុក.លោក លោកស្រីអភិបាលរងស្រុកនិងមន្រ្តីចំណុះរដ្ឋបាលស្រុកកៀនស្វាយ។

នៅក្នុងឱកាសនោះលោកអ៑ូឈាងអភិបាលស្រុកកៀនស្វាយបានថ្លែងថាៈនៅថ្ងៃនេះបងប្អូនប្រជាពលរដ្ឋចំនួន៥០នាក់ត្រូវបានត្រឡប់ទៅលំដ្ឋានវិញដោយបងប្អូនបានស្នាក់ក្នុងមណ្ឌលធ្វើចត្តាឡីស័កសាលាវិទ្យាល័យជ័យវរ្ម័នទី៧ដីឥដ្ឋនេះតាមការកំណត់របស់ក្រសួងសុខាភិបាលដែលមានរយៈពេល១៤ថ្ងៃហើយក្រុមគ្រូពេទ្យគាត់បានយកសំណាករបស់បងប្អូនប្រជាពលរដ្ឋទៅធ្វើការពិនិត្យដោយមិនឃើញមានរោគសញ្ញាជម្ងឺកូវីដ១៩នឹងទើបបានត្រឡប់លំនៅដ្ឋានវិញ។

លោក អ៊ូ ឈាង បានថ្លែងបន្តថាដោយមានការយកចិត្តទុកដាក់ពី សមេ្តចអគ្គមហាសេនាបតីតេជោហ៑ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងនៅក្នុងខេត្តកណ្តាលក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានយកចិត្តទុកដាក់នូវយុទ្ធនាការប្រយុទ្ធប្រឆាំង ការរាលដាលនៃ ការឆ្លងជម្ងឺកូវីដ-១៩។

លោក អ៊ូ ឈាង បន្តថាៈការស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋនឹងអាជ្ញាធរស្រុកកៀនស្វាយបាន ការជួយឧបត្ថម្ភរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំខេត្តកណ្តាលនិងមានការជួយឧបត្ថម្ភពីសប្បុរសជន នានាជាច្រើនមករដ្ឋបាលស្រុកកៀនស្វាយដើម្បីយកមកដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋជូនអាហាគាត់ក្នុងមួយថ្ងៃបីពេល(ពេលព្រឹក.ពេលថ្ងៃត្រង់និងពេលល្ងាច)។

លោកបន្តថានៅក្នុងស្រុកកៀនស្វាយនេះសព្វថ្ងៃមានមណ្ឌលធ្វើចត្តាឡីស័កចំនួន០៣កន្លែងនិងមណ្ឌលថែទាំសុខភាពមួយកន្លែង។

១/នៅសាលាវិទ្យាល័យជ័យវរ្ម័នទី៧ដីឥដ្ឋក្នុងឃុំដីឥដ្ឋ។

ទី២/នៅសាលាបឋមសិក្សាស្តៅកន្លែងក្នងឃុំដីឥដ្ឋ។

ទី៣/សាលាអនុវិទ្យាល័យរទាំង ស្ថិតនៅភូមិរទាំងក្នុងឃុំភូមិធំនិងមានមណ្ឌល

ថែទាំងសុខភាពមួយកន្លែងចំពោះអ្នកឆ្លងជម្ងឺកូវីដ-១៩ ស្រាលគឺនៅសាលាបឋមសិក្សាគគីរក្នុងឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល។

សូមបងប្អូនប្រជាពលរដ្ឋសូមអភ័យទោសផងបើមានការខុសឆ្កងប្រការណាមួយចំពោះបងប្អូនប្រជាពលរដ្ឋ។

នៅពេលបងប្អូនប្រជាពលរដ្ឋត្រូវបានត្រឡប់ទៅលំដ្ឋានវិញហើយនាំគ្នាថែទាំងសុខភាពឲ្យបានគ្រប់ៗគ្នានិងត្រូវអនុវត្តតាមប្រសាសន៍សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុវត្ត!៣កុំ !៣ការពារ

គួរបញ្ចាក់ថាបងប្អូនប្រជាពលរដ្ឋចំនួន៥០នាក់ក្នុងម្នាក់ៗទទួលបានថវិកា៥០០០០រៀល.អង្ករ១៥គីឡូក្រាមនិងម៉ាស់០១ដុំផងដែរ៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *