ជិះកង់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូបុករងរបួសធ្ងន់២នាក់នៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់រងរបួសធ្ងន់បុរស២នាក់រងរបួសស្រាលនិងធ្ងន់ខណៈអ្នកដែលជិះកង់ឆ្លងផ្លូវខ្វះកាប្រុងប្រយ័ត្នត្រូម៉ូតូបុកពេញទំហឹង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:០០នាទីថ្ងៃត្រង់ថ្ងៃទី ៣០ ខែមេសា ធ្ឆ្នាំ២០២១នេះ នៅចំណុចផ្លូវជាតិលេខ៣១៤D ស្ថិតក្នុងភូមិ ព្រីងជ្រុំ ឃុំ ព្រះពន្លា ស្រុក កំពង់រោទ៍ ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាក និច ពណ៌ ស ពាក់ផ្លាកលេខ ស្វាយរៀង1L3224ធ្វើដំណើពីទិសដៅពីជើងទៅទៅត្បូង បើកបដោយឈ្មោះ  ទុំ  សារុន ភេទប្រុស អាយុ១៧ឆ្នាំមុខរបររោងចក្រ រស់នៅភូមិព្រៃមន្នាស់ ឃុំសំទ្បី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង(ពាក់មួកសុវត្តិភាព)រងរបួសស្រាល) រួមដំណើរម្នាក់ទៀតឈ្មោះ សែម សង្ហាភេទប្រុស អាយុ១៦ឆ្នាំមុខរបរ ជាងទ្បាន រស់នៅភូមិឃុំជាមួយគ្នា(គ្មានមួកសុវត្ថិភាព)រងរបួសធ្ងន់។

ប្រភពបានបន្តទៀតថា៖លុះមកដល់ចំនុចកើតហេតុខាងលើមានក្មេងប្រុសម្នាក់ជិះកង់ឆ្លងកាត់ផ្លូវ ទិសដៅពីលិចទៅកើត ឈ្មោះ ចាប សុវណ្ណា ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ អង្គតាមោក ឃុំប្រសូតិ ស្រុក ស្វាយទាប ខេត្តស្វាយរៀងបណ្តាលឲ្យបុកកង់ក្មេងប្រុស រងរបួសធ្ងន់ និងស្រាល។

ចំណែកមធ្យោបាយធ្វើដំណើរទាំងពីរយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលប្រសូតិនិងជនរងគ្រោះទាំង២នាក់បញ្ជួនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។

មូលហេតុៈក្មេងជិះកង់កាត់ផ្លូវ ខ្វះការប្រុងប្រយ័ត្ន។ដោយ សាយ ហ្គន

You might like

Leave a Reply

Your email address will not be published. Required fields are marked *