ព្រះវិហារ៖យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រីចំនួន៤នាក់ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ សហការដឹកនាំកម្លាំងនគបាលជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ ធ្វើការបង្រ្គាបនិងឃាត់ខ្លួនបាន ពីបទប្រើប្រាស់ និង ជួញដូរគ្រឿងញៀនខុសច្បាប់នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ នៅវេលាម៉ោង២១.៣០នាទីយប់ នៅចំណុចផ្ទះសំណាក់ ហាវី ស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោក វុធ សាវី ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តការនេះដែរ ធ្វើការដកហូតបាន គ្រឿងញៀនចំនួន១៣កញ្ចប់ ហើយក៏បានបើកការសើបអង្កេតឈានដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២ថ្ងៃត្រង់ក៏ឈានទៅចាប់បានអ្នកចែកចាយបន្ត ម្នាក់ទៀត រួមជាមួយគ្រឿងញៀនចំនួន៧ថង់បន្ថែមទៀត ស្ថិតនៅ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់កំពុងធ្វើការសាកសួរនៅ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់បន្តទៀតផងដែរ៕SKS