ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យស្ថានភាពបិទខ្ទប់ឃុំ និងមណ្ឌលចត្តាឡីស័ក ក្នុងស្រុកកងមាស បន្ទាប់ពីរកឃេីញវិជ្ជមានកូវីដ-១៩ លេីកម្មករ កម្មការិនី រោងចក្រ

កំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ  នារសៀល ថ្ងៃ ទី ២៩  ខែមេសា  ឆ្នាំ ២០២១  បានអញ្ជើញចុះពិនិត្យ ភូមិសាស្ត្រ បិទខ្ទប់ភូមិ ឃុំ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លេីកម្មករ កម្មការិនី ចំនួន២៤នាក់ រស់នៅស្រុកកងមាស ទៅធ្វើការរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល  ព្រមទាំង ពិនិត្យ មណ្ឌលចត្តាឡីស័ករដ្ឋបាលស្រុកកងមាស ដេីម្បី ត្រៀមលក្ខណៈសម្រាប់ទទួលប្រជាពលរដ្ឋដែល ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។ឆ្លៀតក្នុងឱកាសនោះដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលឃុំ និងអ្នកពាក់ព័ន្ធ  ត្រូវបន្តការគ្រប់គ្រងអ្នកប៉ះពាល់នឹងករណីនេះ  ដោយអ្នកដែលបានប៉ះពាល់ដោយ ផ្ទាល់ត្រូវដាក់ ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុក និងអ្នកប៉ះពាល់ដោយប្រយោល ត្រូវដាក់ ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។  និងបន្តការពង្រឹង គ្រប់គ្រងភូមិសាស្ត្រដែលរដ្ឋ បាលខេត្ត សម្រេចបិទខ្ទប់ សំដៅធ្វើយ៉ាងណាទប់ស្កាត់ការចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល ឬបើករបរអាជីរកម្មគ្រប់ប្រភេទ នៅក្នុងភូមិដែលត្រូវបិទ ខ្ទប់នោះឡេីយ ។  ជាមួយគ្នា នោះ  ឯកឧត្តមអភិបាលខេត្ត  ក៏បាន ណែនាំ ឲ្យ មានការ រៀបចំខ្សែសុវត្ថិភាពព័ទ្ធភូមិដែលបិទខ្ទប់ រួមនឹងដាក់បំរាម ចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល និងបន្តផ្សព្វផ្សាយ សារអប់រំ ឲ្យ បានជាប់ជាប្រចាំ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសនៅភូមិសាស្ត្រតបិទខ្ទប់ភូមិ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។  ទន្ទឹមនោះ រដ្ឋបាលស្រុក ត្រូវបន្តរៀបចំ និងពង្រីកបន្ថែមមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកបន្ថែមពីអ្វីដែលបានរៀបចំកន្លងមក ដើម្បីត្រៀមលក្ខណៈក្នុងករណីផ្ទុះរីករាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន របស់ ខ្លួន ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *