កណ្តាល ៖ ជនសង្ស័យប្រុសស្រី៤នាក់ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងករណីជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២៨មេសាឆ្នាំ២០២១វេលាម៉ោង១១និង៣០នាទី យប់នៅចំណុច លើផ្លូវបេតុង ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប៉ូលិសបញ្ជាក់ថា ជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះទន ចាន់នី ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ មុខរបរលក់បន្លែ,២-ឈ្មោះថា រចន្នី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង,សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង០២ សង្កាត់- ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរនៅផ្ទះ, ៣-ឈ្មោះលី គឹមស្រៀង ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិលេខ០១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរនិង៤-ឈ្មោះសុខ ធាវី ភេទស្រីអាយុ២៩ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ សព្វថ្ងៃស្នាក់នៅភូមិលេខ០១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរលក់ដូរ។ វត្ថុតាងចាប់យករួមមាន ម៉ូតូ០២គ្រឿង(ម៉ាកBEAT ពណ៌សលាយផ្កាឈូក ស្លាកលេខភ្នំពេញ1HU-5667និងម៉ាកសេ១២៥ស៊េរីឆ្នាំ២០២១ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1TS-3357,សារធាតុញៀនចំនួន០៦កញ្ចប់ធំ,ទូរស័ព្ទចំនួន០៤គ្រឿង,Nចុចពិល០១ ពណ៌ខៀវ, OPPOពណ៌ក្រហម០១,VIVOពណ៌ទឹកសមុទ្រ០១និងអាយហ្វូន១១ប្រូពណ៌ប្រផេះ ។ប៉ូលិសបន្តថា ដំបូងលោកមេភូមិដើមគរឈ្មោះឡឹក កុសល បានដឹកនាំកម្លាំងប្រជាការពារចុះល្បាត តាមមូលដ្ឋានហើយប្រទះឃើញជនសង្ស័យ៤នាក់ដោយមានការសង្ស័យក៏ឃាត់សួរនាំរួចរាយការណ៍ជួនលោកមេប៉ុស្តិ៍នាំកម្លាំងចុះទៅដល់ចំណុចកើតហេតុ រួចនាំជនសង្ស័យទាំង០៤នាក់យកមកប៉ុស្តិ៍ ធ្វើការឆែកឆេរតែរកមិនឃើញមានវត្ថុតាងអ្វីឡើយ។រយៈពេល០៥នាទីក្រោយមកលោកមេភូមិដើមគរបានរាយការណ៍តាមរយៈទូរស័ព្ទមកលោកមេប៉ុស្តិ៍ថា «បានរកឃើញថ្នាំញៀនចំនួន០១ថង់ស្មើ៦ កញ្ចប់ធំដែលលាក់ទុកនៅក្រោមដុំថ្មកន្លែងឈ្មោះសុខ ស្រីវីអង្គុយពីលើ។បន្ទាប់មកលោកមេប៉ុស្តិ៍ បានរាយការណ៍មកលោកអធិការនាំជនសង្ស័យរួមជាមួយវត្ថុតាងមកផ្នែកប៉ូលិសជំនាញក្រុងតាខ្មៅកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ ភាវុន