ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកកោះធំ

កណ្តាល ៖ ប៉ូលិសស្រុកកោះធំបានឃាត់ជនសង្ស័យ២នាក់ក្នុងករណី ជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន នាថ្ងៃទី២៨ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច នៅចំណុចខាងក្រោយវត្ត ល្វាទោងស្ថិតនៅក្នុងភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ មឿន ឆវី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិល្វាទោងឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាលនិង២-ឈ្មោះ យ៉េង រ៉ុង ហៅឆាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

វត្ថុតាងចាប់យកមាន ១-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន១២កញ្ចប់តូច,២-ម៉ូតូហុងដាឌ្រីម ស៊េរី២០២០ពណ៌ខ្មៅ មានស្លាកលេខ 1AI-7332ចំនួន ០១គ្រឿង,៣-ទូរស័ព្ទដៃចំនួន០២គ្រឿងមាន ម៉ាកSAMSUNGពណ៌ទឹកមាសចំនួន ០១គ្រឿង,ម៉ាក NOKIA ចុចពិល ពណ៌ខ្មៅ ចំនួន០១គ្រឿងនិង៤-កាបូបតូច ពណ៌ខ្មៅចំនួន០១។

ប៉ូលិសបន្តថា ដំបូងមានប្រជាពលរដ្ឋល្អបានរាយការណ៍មកប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពង់កុង ថាមានមុខសញ្ញាកំពុងតែធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងក្រោយវត្តល្វាទោង ស្ថិតនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

ក្រោយពេលទទួលបានព័ត៌មានរួចមកកម្លាំងប៉ូលិសប៉ុស្តិរដ្ឋបាលកំពង់កុង បានចុះទៅដល់កន្លែង កើតហេតុបានជួបមុខសញ្ញាខាងលើ ក៏បានឃាត់ខ្លួននិងបានឆែកឆេរដងខ្លួនរកឃើញ មានលាក់ទុក ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន១២កញ្ចប់ តូចដែលបានលាក់ ទុកក្នុង កញ្ចប់បារី MEVIUS ដាក់ក្នុងហោប៉ាវខោខាងឆ្វេងមឿន ឆវី ដែលជាម្ចាស់ថ្នាំញៀន។ នៅចំពោះមុខសមត្ថកិច្ច,ជនសង្ស័យខាងលើបានឆ្លើយសារភាពថា «ចំពោះថ្នាំញៀនម៉ាទឹកកកនេះ គឺរូបគេបានទៅទិញពីអ្នកលក់ថ្នាំញៀនឈ្មោះ ញឹប សុីដែន ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ ដែលមានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ គឺបានជិះម៉ូតូទៅទិញ នៅថ្ងៃទី២៥ខែ មេសាឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច នៅចំណុចចម្ការស្វាយខាងក្រោយភូមិកំពង់សំបួរ ឃុំព្រែកថ្មី ស្រុកកោះធំ ដោយបានទិញថ្នាំញៀន២០កញ្ចប់តូចក្នុងតម្លៃ៨០មុឺនរៀល ដើម្បីយកមកទុកលក់នឹង ចែកចាយបន្តឱ្យទៅគេ»។ក្រោយមកប៉ូលិសប៉ុស្តិកំពង់កុង បានបញ្ជូនជនសង្ស័យខាងលើនិងវត្ថុតាង ថ្នាំញៀនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *