ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធនានាក្នុង បរិវេណ សាលាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាល ឈាបនដ្ឋានសម្រាប់បូជាអ្នកទទួលមរណភាពដោយជំងឺកូវីដ១៩ នៅបរិវេណវត្តកោះជុំ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃព្រហស្បតិ៍៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យមើល៖១- សំណង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែកព្រមទាំង របង ប្រព័ន្ធលូបង្ហូរទឹក រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណសាលាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាល ដែលបានស្ថាបនារួចរាល់។ ២- ពិនិត្យសំណង់ឈាបនដ្ឋានសម្រាប់បូជាអ្នកទទួល មរណភាពដោយ ជំងឺកូវីដ១៩  កំឡុងពេលដែលកំពុងសម្រាកព្យាបាលក្នុងខេត្ត ស្ថិតនៅបរិវេណវត្តកោះជុំ សង្កាត់ គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ៣- ពិនិត្យ ផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ១០៥០ម៉ែត្រ ទទឹង៥ម៉ែត្រ បានស្ថាបនារួចរាល់១០០% និងការរៀបចំដាក់បង្គោលភ្លើង ជូនបងប្អូន ប្រជាពលរដ្ឋដែលជាអំណោយក្នុងគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត។ សូមជម្រាបជូនថា ផ្លូវមួយខ្សែនេះ  កន្លងមកក្រោមការដឹកនាំនឹងសម្របសម្រួលរបស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត  ឯកត្តមបានដោះស្រាយបញ្ចប់នូវករណីទំនាស់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ រួចរាល់តាមបណ្តោយផ្លូវមួយខ្សែនេះ ដោយអនុវត្តតាមយុទ្ធសាស្ត្រ  ឈ្នះ  ឈ្នះ  របស់សម្តេចតេជោឯកឧត្តមបានដោះស្រាយចញ្ចប់ និងសម្រេចធ្វើផ្លូវមួយខ្សែនេះ  ជូនបងប្អូនប្រជាពលរដ្ឋដើម្បីងាយស្រួលក្នុងការដំណើរ ផងដែរ  ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *