ម្ចាស់ផ្ទះព្រលឹងចុងសក់ភ័យមិនស្ទើនោះទេ៖រថយន្តវេអងបើកបរលឿនវ៉ាគោយន្ត(រថយន្តកែឆ្នៃ)ដឹកទឹកកកជ្រុលទៅបុកសំយ៉ាបផ្ទះលក់ដូរតែសំណាងល្អមិនបង្កឲ្យមានគ្រោះដល់មនុស្សនៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ម្ចាស់ផ្ទះមិនដឹងថាភ័យយ៉ាងណនោះសុកៗស្រាប់តែរថយន្តវេអងបើកបរដូចហោះរ៉េចង្កូតមកបុករះសំយ៉ាបនិងអីវ៉ាន់លក់ដូរខ្ទេចបន្តបុកដើមស្វាយ២ដើមទៅមុខលែងរួចតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១ៈ៤០នាទីថ្ងៃទី២៨មេសាឆ្នាំ២០២១នៅលើផ្លូវជាត់លេខ៣១៤Dស្ថិតក្នុងភូមិ ព្រីងជ្រំ ឃុំ ព្រះពន្លា ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។បើតាមពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា៖នៅមុនពេលកើតហេតុគេឃើញរថយន្តវេអងមួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម់.3A0320 ពណ៌ ស សណ្តោងរឺម៉កពណ៌ខៀវ4A.1434 បើកបរពីត្បូងទៅជើងយ៉ាងលឿន។ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើក៏វ៉ាគោយន្តដឹកទឹកកកឈប់អែបចញ្ចើមថ្នល់បណ្តាលឲ្យរ៉េចង្កូតមកខាងឆ្វេងដៃបុករៈសំយ៉ាបផ្ទះលក់ដូរមិនអស់ល្បឿនបន្តទៅបុកដើមស្វាយរលំ២ដើមទើបអស់ល្បឿនទៅមុខលែងរួច។ប្រភពបានបញ្ជាក់ថា៖រថយន្តនេះជារថយន្តដឹកស្រូវទើបតែមកពីទម្លាក់ស្រូវនៅព្រំដែនហើយត្រឡប់មកទៅវិញដែលមានម្ចាស់នៅខេត្តព្រៃវែង។ចំពោះអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីបង្កហេតុចំណែកម្ចាស់ផ្ទះនិងម្ចាស់រថយន្តសម្របសម្រួសគ្នាដោយម្ចាស់រថយន្តសងសំណង១៥០០ដុល្លារដើម្បីបញ្ចប់រឿង។

You might like

Leave a Reply

Your email address will not be published. Required fields are marked *