ផ្ទះឈើ២ខ្នង នៅក្នុងក្រងកំពង់ចាម ត្រូវ អគ្គីភ័យឆាបឆេះទាំងស្រុង ដោយម្ចាស់ផ្ទះអះអាងថា មកពីទុស្សេខ្សែភ្លើង

កំពង់ចាម :  លំនៅឋាន ដែល សាងសង់ ឡើង អំពី ឈើ  ចំនួន ២ខ្នង  រួមជាមួយនឹង ទ្រព្យសម្បត្តិ ក្នុង ផ្ទះ   ត្រូវបាន អគ្គីភ័យ លេប ត្របាក់ ទាំងស្រុង  កាលពី វេលាម៉ោង ២  រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១  ស្ថិត នៅក្នុងភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយ ម្ចាស់ ផ្ទះ បាន អះអាង ថា មក ពី ទុស្សេ ខ្សែ ភ្លើង  ។បើតាមលោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាល ក្រុងកំពង់ចាម បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន អំពីករណីខាងលើ លោកបានដឹកនាំកម្លាំងនគរបាលចម្រុះ សហការជាមួយការិយាល័យពន្លត់អគ្គីភ័យ ចុះអន្តរាគមន៍ពន្លត់ភ្លាមៗ  ដោយ មិន ឲ្យ ឆេះ រាលដាល ដល់ ផ្ទះ ប្រជាពលរដ្ឋ ជិតខាង  ។ លោក អធិការ  បាន បន្តថា  ការ ចុះ អន្តរាគមន៍ ករណី អគ្គីភ័យ ឆេះ  កម្លាំង ជំនាញ បាន ប្រើប្រាស់ រថយន្ត ពន្លត់ អគ្គីភ័យ របស់ ស្នងការដ្ឋាន នគរបាល ខេត្ត  ចំនួន ៣គ្រឿង  និង ស្រុក កំពង់សៀម  ១គ្រឿង  សរុប ចំនួន ៤គ្រឿង  ដោយ  ប្រេីប្រាស់ ទឹកអស់ចំនួន ១១ឡាន  រហូតដល់ វេលាម៉ោង២  និង៣០នាទី ថ្ងៃ ដដែល  ទេីប ភ្លេីង រលត់អស់ ជាស្ថាពរ  ១០០%  ។ លោក អធិការ នគរបាល ក្រុង កំពង់ចាម  បាន បញ្ជាក់ថា ករណី អគ្គីភ័យ នេះ បណ្តាលឲ្យឆេះផ្ទះអស់ចំនួន ២ខ្នងផ្ទះ គឺ ÷ ទី១.ម្ចាស់ផ្ទះមានឈ្មោះ ពេជ្រ ឃុន ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម (ផ្ទះទំហំ ៨×២០ម៉ែត្រ ឆេះអស់ទាំងស្រុង) ។ និង

ទី២.ម្ចាស់ផ្ទះមានឈ្មោះ តាន់ វ៉ាន់ថុន ភេទស្រី អាយុ  ៦៦ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម (ផ្ទះ 4ខ្នង ទំហំ ៩×២០ម៉ែត្រ ឆេះអស់ទាំងស្រុង ។ ក្រៅពីនោះ អគ្គិភ័យក៏បានបំផ្លាញសម្ភារៈ និងទ្រព្យសម្បត្តិ អស់មួយចំនួនទៀត ផងដែរ ។

ប្រភពអះអាង ពីម្ចាស់ផ្ទះ ឈ្មោះ ពេជ្រ ឃុន ថា មូលហេតុ នៃ អគ្គីភ័យ ខាងលេី  គឺបណ្ដាលមកពីទុស្សេខ្សែភ្លើង ។ ដោយឡែក មកដល់ពេលនេះ មិនទាន់មានព័ត៌មានផ្លូវការ បញ្ជាក់អំពីទំហំទ្រព្យសម្បត្តិ ដែលបាត់បង់ និងមូលហេតុ នៃអគ្គិភ័យនេះ នៅឡើយទេ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *