កណ្តាល ៖ ជនសង្ស័យ២នាក់ចំណោម៣នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុង ករណីរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)នាថ្ងៃអង្គារទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០និង២០នាទី នៅចំណុចផ្ទះឈ្មោះ មឿនតឿ ភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ ថា រាជ ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង (ឃាត់ខ្លួន),២-ឈ្មោះសែត យីម ភេទប្រុសអាយុ ២៧ ឆ្នាំ នៅភូមិដើមដូង ឃុំ កំពង់ឈូក ស្រុកកោះអណ្តែក ខេត្តតាកែវ ជនជាតិខ្មែ មុខរបរមិនពិតប្រាកដ,មកស្នាក់នៅផ្ទះរបស់ឈ្មោះ មឿនតឿ ភូមិទួលសាលា ឃុំស្អាងភ្នំស្រុកស្អាង(ឃាត់ខ្លួន) និង៣-ឈ្មោះមឿន តឿ ភេទប្រុស អាយុ៣២នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដជាម្ចាស់ផ្ទះ (គេចខ្លួន)។វត្ថុតាងចាប់យករួម មាន ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន ០៥កញ្ចប់ តូច៤កញ្ចប់មធ្យម ០១កញ្ចប់។ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ បានធ្វើការចេញល្បាតការពារ សន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដល់ផ្ទះរបស់ឈ្មោះ មឿន តឿ ប្រទះឃើញជនសង្ស័យ ទាំងបីនាក់ ខាងលើកំពុងតែជួបជុំគ្នានៅផ្ទះឈ្មោះមឿនតឿ ភ្លាមនោះស្រាប់តែឈ្មោះ មឿនតឿបាន រត់គេចខ្លួនបាត់។ ចំណែកឈ្មោះ ថា រាជ និងឈ្មោះសែត យីម ក៏បានឃាត់ធ្វើការត្រួតពិនិត្យរកឃើញ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៥កញ្ចប់តូច០៤កញ្ចប់ មធ្យម០១កញ្ចប់ រួចនាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍ស្អាងភ្នំ ដើម្បីសាកសួរ ។នៅចំពោះមុខឈ្មោះ ថា រាជ និងឈ្មោះ សែត យីម បានសារភាពថា «គ្រឿងញៀនខាងលើនេះ ជារបស់ឈ្មោះ មឿនតឿទិញមកដើម្បីចែកចាយបន្តពិតមែន»។បន្ទាប់មកនៅវេលាម៉ោ១០និង ៣០នាទីថ្ហៃដដែល លោកហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានបញ្ជាឱ្យឃាត់ ខ្លួនជនសង្ស័យខាងលើនៅអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី៕ដោយ ភាវុន