ខេត្តកំពងឆ្នាំង៖អភិបាលរង និងជា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់លែង លោក ពុំសុផល រួមជាមួយលោក ឡោ សាលីម ប្រធានក្រុមប្រឹក្សា និងជា អនុប្រធានកិត្តិយសអនុសាខាកាក បាទក្រហមកម្ពុជា ស្រុកកំពង់លែងព្រមទាំងលោក សមាជិក សមាជិកាអនុសាខាកាក បាទក្រហមស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈនិង ថវិកាមួយចំនួនជូនដល់គ្រួសារមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅផ្ទះ២គ្រួសារដែលរស់នៅភូមិ កង្កែប និងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ថ្ងៃទី២៧មេសា២០២១ ។
ជនចាស់ជរាដែលមានជម្ងឺប្រចាំកាយនិងកំពង់សម្រាកព្យាបាលនៅផ្ទះមាន:
១.ឈ្មោះ សាន ងិន ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិកង្កែប ឃុំ ច្រណូក
២.ឈ្មោះ រឿន រីម ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិឯលិច ឃុំ ច្រណូក ពួគគាត់ទាំង២ខាងលើមានជំងឺប្រចាំកាយ និងស្ថានភាពគ្រួសារទីទ័លក្រជីវភាពខ្វះខាតរស់នៅប្រចាំថ្ងៃ ។
ក្នុងឱកាសនោះដែរលោក ពុំសុផល បានពាំនាំប្រសាសន៍សួរសុខទុក្ខពីសំណាក់ លោក អម សុភា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពង់ឆ្នាំងឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហ មកម្ពុជា ដែលលោកតែងតែគិតគូរដល់សុខទុក្ខលំបាករបស់ ប្រជាពលរដ្ឋទោះក្នុងកាលៈទេសៈណាក៏ដោយ ។
ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកកំពង់លែងលោក ពុំសុផល បានណែនាំផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារអ្នកជំងឺ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពអនាម័យឲ្យបានជាប់ជា ប្រចាំ និងថែរក្សាការពារខ្លួនដោយប្រុងប្រយ័ត្នខ្ពស់បំផុតពីការីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ ។
លោកក៏បានបញ្ជាក់ថាអំណោយនេះត្បិតតែតិចតួចក៍ពិតមែនតែវាបានជួយសម្រួលដល់ជីវភាពរសនៅរបស់បងប្អូនបានមួយគ្រាផងដែរខណះដែលយើងកំពង់ជួបនូវការលំបាកផងដែរ ។
សម្ភារៈដែលបាននាំយកមកប្រគលើជូន រួមនិងថវិការដោយមួយគ្រួសារៗ គ្រួសារទទួល បាន អង្ករ ៣០គីឡូ ក្រាម , មី១កេះ , ត្រីខ ១យួរ , ទឹកស៊ីអ៊ីវ ១យួរ , ទឹកត្រី១យួរ , ឃីត១ កញ្ចប់(មុង១ ភួយ១ ក្រមា១ សារុង១ ) និងថវិកា ១៦០.០០០ ៛
គ្រួសារទី២ មានអង្ករ ៣០គីឡូក្រាម , មី១កេះ , ត្រីខ១ យួរ , ទឹកស៊ីអ៊ីវ១យួរ , ឃីត ១កញ្ច ប់ មាន(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកា ២២០.០០០៛ ផងដែរ៕ដោយអ្នកស្រី សាន ផល្លា